សាលារក្រុងភ្នំពេញមានគម្រោងនឹងស្ថាបនាផ្លូវអាកាសថ្មីមួយបន្ថែមទៀតនៅចំណុចវង្វង់មូលចោមចៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចត្រង់ចំណុចប្រសព្វរង្វង់មូល និងដើម្បីសម្រួលការធ្វើចរាចនៅភាគខាងលិចឲ្យមានភាពល្អប្រសើរជាងមុន។ នេះបើតាមការបញ្ជាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស៣ខ្សែបន្ថែមនៅស្ពានអាកាសក្បលថ្នល់ កាលពីថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០១៦។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ឬស្ពានអាកាសស្តុបតិចណូ និងស្ពានអាកាសស្តុបផ្សារដីហុយ ដែលកំពុងស្ថាបនា៕ (ដោយ៖ សឹង សុថានី)