លោក​អូ​បា​ម៉ា​​នឹង​ជួប​​លោក​អាបេ​​នៅ​ថ្ងៃទី​២៧​ធ្នូ​

06-12-2016 8:34 am 1829
លោកអាបេ(ឆ្វេង)​និងលោក​អូបាម៉ា

​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​បាន​និយាយថា ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​នឹង​រួម​ដំណើរ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ ទៅកាន់​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​USS Arizona នៅ​កំពង់ផែ​Pearl​លើ​កោះ​ហា​វ៉ៃ​នៅ​ថ្ងៃ​ទី​២៧​ធ្នូ​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​អាមេរិក​បាន​បញ្ជាក់ថា លោក​អូ​បា​ម៉ា​នឹង​ពិភាក្សា​ជាមួយ​លោក​អា​បេនៅ​Honolulu​ក្នុង​ថ្ងៃ​ដដែល​នោះ​។​

​កិច្ច​ជំនួប​នេះ គឺជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​ទាំងពីរ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ទៅវិញទៅមក​ក្នុង​ពេល​០៤​ឆ្នាំកន្លងមក ពង្រឹង​ទំនាក់ទំនង​មិត្ដភាព​អាមេរិក​-​ជប៉ុន រួមបញ្ចូល​ទាំង​ទំនាក់ទំនង​ផ្នែក​សន្ដិសុខ សេដ្ឋកិច្ច និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល​។​

សូមបញ្ជាក់​ថា ទី​គោរព​វិញ្ញាណក្ខន្ធ​Arizona Memorial ត្រូវបាន​សាងសង់​ឡើង​ដើម្បី​រម្លឹក​ដល់​ការ​លិច​នាវាចម្បាំង​USS Arizona​របស់​អាមេរិក ដែល​ត្រូវបាន​ជប៉ុន​ទម្លាក់​គ្រាប់​លើ​នៅ​ថ្ងៃ​ទី​០៧​ខែ​ធ្នូ ឆ្នាំ​១៩៤១ ពេល​ជប៉ុន​វាយប្រហារ​កំពង់​ផែ​លើ​កោះ​ហា​វ៉ៃ​។​លោក​អាបេ​គឺ​ជា​មេដឹកនាំ​ជប៉ុន​ទីមួយ ដែល​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​Pearl Harbor បង្ក​ជា​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​៕

 ពាក្យគន្លឹះ  អាមេរិក-ជប៉ុន

ព័ត៌មានផ្សេងទៀត