ករណី​បាតុកម្ម​៖ ​លោក​ហ៊ុន សែន ​ប្រាប់​ទូត​អាមេរិក​​ថា​កុំ​មាន​​ស្ដង់ដារ​ពីរ​​

05-12-2016 4:14 pm 3287

​លោក​ហ៊ុន សែន បាន​រិះគន់​ចំពោះ​ការប្រៀបធៀប​ការធ្វើ​បាតុកម្ម​នៅ​កម្ពុជា និង​បាតុកម្ម​នៅ​អាមេរិក ថា​បាន​ផ្សាយ​ព័ត៌មាន​លម្អៀង ដោយ​ចុះ​ផ្សាយ​តែ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុជា និង​បាន​ស្នើ​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​អាមេរិក​កត់ត្រា​ទុក​សម្តី​របស់​មន្ត្រី​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយចំនួន ដែល​បាន​ចាត់ទុក​ការបង្ក្រាប​បាតុកម្ម​ប្រឆាំង​ការជាប់ឆ្នោត​របស់​លោក ដូ​ណា​ល់ ត្រាំ ថា​ជា​រឿង​ត្រឹមត្រូវ និង​មិន​រំលោភ​សិទ្ធិមនុស្ស​។ លោក​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា «​កុំ​មាន​ស្ដង់ដារ​ពី​រ​» ក្នុង​ការផ្ដល់ និង​ផ្សាយ​ព័ត៌មាន​។​

​សំឡេង​លោក​ហ៊ុន សែន​៖

សូមជម្រាបថា​ការលើកឡើង​របស់​លោក​ហ៊ុន សែន នេះ​ធ្វើឡើង​ក្នុង ពិធី​សម្ពោធ​ដាល់​ឲ្យប្រើ​ប្រាស់ រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៥ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​៕

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត