លោក​កឹម សុខា​៖ ​“​ខ្ញុំ​នឹង​សម្តេច​ហ៊ុន សែន​​មាន​គោលបំណង​​ដូចគ្នា​ គឺ​​បង្រួប​បង្រួម​​ជាតិ​​”​

04-12-2016 10:09 am 13053

​លោ​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា ខ្លួន​លោក​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​គោលបំណង​ដូចគ្នា ចក្ខុវិស័យ​ដូចគ្នា គឺ​ឆ្ពោះទៅរក​ការបង្រួបបង្រួម​ជាតិ​។ លោក​កឹម សុខា បាន​ថ្លែង​ដូច្នេះ ក្នុង​វេទិកា​ពង្រឹងសមត្ថភាព​ចលនា​យុវជន​-​ស្ដ្រី​ខេត្ត ស្រុក និង​ឃុំ​/​សង្កាត់ ខេត្ត​កំពង់ចាម​-​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ធ្នូ​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សូមបញ្ជាក់​ថា លោក​កឹម សុខា ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​ឲ្យមាន​សេរីភាព​ឡើងវិញ តាម​សំណើ​រលោក​ហ៊ុន សែន នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​។ ភ្លាមៗ​នោះដែរ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ បាន​ផ្ញើលិខិត​ជូន​លោក​ហ៊ុន សែន ដោយ​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ពិចារណ​ដ៏​ត្រឹមត្រូវ​នេះ​៕

 ពាក្យគន្លឹះ  លោក​កឹម សុខា​

ព័ត៌មានផ្សេងទៀត