ចាប់ពី​ឆ្នាំ​២០១៧ ការប្រឡង​តេស​បើកបរ​នឹង​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មុន​អនុវត្ត​ដៃចង្កូត​

01-12-2016 4:52 pm 2060

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង​គ្រោង​នឹង​រៀបចំ អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ប័ណ្ណបើកបរ ត្រូវ​ឱ្យ​ពួកគេ​ធ្វើ​តេស ទ្រឹស្ដី​បើកបរ​តាម​ប្រព័ន្ធ តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៧​ខាងមុខ​។ ការប្រឡង​តាម​ប្រព័ន្ធ​អន​ឡាញ​​នេះ នឹង​មិន​អាច​មាន​ការ​សូកប៉ាន់​មេ​ប្រយោគ​​ដើម្បី​ទទួលបាន​ពិន្ទុ​ល្អ​ដូច​ការ​ធ្វើ​តេស​លើ​ក្រដាស់​ឡើយ​។​

​ថ្លែង​ក្នុង​ពី​ធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស​ម៉ាស៊ីន​ត្រួតពិនិត្យបច្ចេ​កទេស យានយន្ត​ចល័ត​ទី​២ នៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ នា​រសៀល​​ថ្ងៃ​ព្រហស្បត្តិ៍​នេះ លោក​ស៊ុន ចាន់ថុល បញ្ជាក់ថា នៅពេល​ដែល​បេក្ខជន​មក​ប្រឡង​ទ្រឹស្ដី​តាម​កុំព្យូទ័រ ប្រព័ន្ធ​នេះ​នឹង​ថត​ព័ត៌មាន និង​ឯកសារ​ពាក់ព័ន្ធ​​របស់​បេក្ខជន ទុក​ក្នុង​ទិន្ធន័យ​របស់​ក្រសួង​។ ការប្រឡង​នេះ នឹង​លែង​ឱ្យ​មាន​ការ​រត់​ការ​ស៊ី​កម្រៃជើងសារ​ពី​អ្នកគួ​កជេរ ដែល​បេ​ក្ខ​ត្រូវ​បង់ប្រាក់​ក្រៅ​ក្របខ័ណ្ឌ​ក្រសួង​.........


​សំឡេង​៖


​ក្រោយ​ការធ្វើ​តេស​ជាប់ ក្រសួង​នឹង​ចេញ​ប័ណ្ណបើកបរ​បណ្ដោះ​អាសន្ន​​ជូន​បេក្ខជន ដោយ​ទុក​រយៈពេល​បី​ខែ​ឱ្យ​បេក្ខជន រៀន​ដៃចង្កូត ដែល​ត្រូវ​អនុវត្ត​​បើកបរ​ដោយ​ផ្ទាល់​។ បន្ទាប់​ពី​រៀនកាន់​ដៃចង្កូត​បាន​ស្ទាត់​ជំនាញ​ហើយ បេក្ខជន​ត្រូវ​មក​ប្រឡង​​យក​ប័ណ្ណបើកបរ​។ សម្រាប់​អ្នក​នៅ​ភ្នំពេញ​បន្ទាប់​​ពី​ប្រឡង​ចប់​មេ​ប្រយោគ ចេញ​លទ្ធផល បាន​រយៈ​មួយ​ម៉ោង បេក្ខជន​អាច​ទទួលបាន​ប័ណ្ណ​បើកបរ​ពី​ក្រសួង​។ សម្រាប់​នៅ​តាម​​បណ្ដា​ខេត្ត​បេក្ខជន​បេក្ខជន​ត្រូវ​រងចាំ​រយៈពេល​​មួយ​ថ្ងៃ ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ​នេះ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

 ពាក្យគន្លឹះ  ប័ណ្ណបើកបរ

ព័ត៌មានផ្សេងទៀត