លោក​ផៃ ស៊ីផា​ន​​ចាត់ទុក​​អ្នក​ប្រៀបធៀប​​បាតុកម្ម​នៅ​អាមេរិក​​និង​កម្ពុជា​ មាន​ចេតនា​​វាយប្រហារ​​

29-11-2016 10:12 am 1308

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​លោក​ស​ក្កដា ប្រយុទ្ធ តាមរយៈ​កាសែត ភ្នំពេញ​ប៉ុស្តិ៍ ចុះ​នៅ​ថ្ងៃ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​បាន​លើកឡើង​ពី​ភាពខុសគ្នា នៃ​បាតុកម្ម​នៅ​អាមេរិក និង​កម្ពុជា លោក​ផៃ ស៊ីផា​ន បាន​ចាត់​ទុក្ខ​ការប្រៀបធៀប​នោះ​ថា មាន​ទិសដៅ​វាយប្រហារ​ដោយ​ចេតនា ជាជាង​ចែករំលែក​នូវ​បទពិសោធន៍ ក្នុង​ការងារ​ច្បាប់ និង​សណ្តាប់ធ្នាប់ រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។​

 

​លោក​ផៃ ស៊ីផា​ន​ថា បាតុកម្ម​នៅ​ប្រទេស​ណា ក៏​មាន​ការបង្ក្រាប​ពី​អាជ្ញាធ​រដែរ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នោះ​គឺ​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី ហ៊ីល​រី​គ្លី​ន​តុ​ន បាន​ប្រកាស​ជូន​ពរ​ដល់​លោក ត្រាំ ក្នុង​ជ័យជម្នះ​ប្រកួតប្រជែង និង​ស្នើ​ឲ្យ​អ្នកគាំទ្រ បើក​បេះដូង​ទូលំទូលាយ ដើម្បី​សហការ​ជាមួយ ប្រធានាធិបតី​ជាប់ឆ្នោត​។​

 

​លោក​ផៃ ស៊ីផា​ន​បាន​ដាក់​ជា​សំណួរ​ថា សម្រាប់​កម្ពុជា​វិញ តើ​មាន​ពាក្យ​នេះ​ទេ​? គណបក្ស​ទទួលបាន​សំឡេង​តិច បាន​គោរព និង​ទទួលស្គាល់​ឆន្ទៈ​មហាជន​ម្តង​ណា​ដែរ​ឬទេ​? លោក​ថា ក្នុង​រយៈពេល​ជាច្រើន​អាណត្តិ​មកហើយ ពួក​នេះ​មាន​តែ​មហិច្ចតា​អំណាច យក​ឈាម​រាស្ត្រ​មក​ជាន់ឈ្លី ជ្រក​ក្រោម​ស្លាក​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ​។

 

​ជាមួយគ្នានេះ​លោក​ផៃ ស៊ីផា​ន​បាន​ចាត់ទុក អ្នកសរសេរ​អត្ថបទ​ចុះផ្សាយ​នៅក្នុង កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ​ថា​មាន​និន្នាការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ហើយ​ការ​ដែល​និយាយ​ជាប់មាត់​ថា សហរដ្ឋអាមេរិក​ជា​បិតា​ប្រជាធិបតេយ្យ​ក្នុង​លោក​នេះ ពិត​គួរឲ្យ​អាម៉ាស់​ណាស់​៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  លោកផៃ ស៊ីផាន

ព័ត៌មានផ្សេងទៀត