លោក Ali Abdullah Salehអតីប្រធានាធិបតីនៃប្រទេសយេមែន បានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យលោកបានធ្វើដំណើរ ទៅគោរពវិញ្ញាណក្ខន្ធ លោកFidel Castro អតីតប្រធានាធិបតី នៃប្រទេសគុយបាដោយផ្ទាល់។ លោក Fidel Castroដែលបានទទួលមរណភាព បន្ទាប់ពីធ្លាក់ខ្លួនឈឺអស់រយៈពេលជិត១០ឆ្នាំ។ នេះបើតាមការឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ គណបក្សរបស់លោកSaleh។
គួរជម្រាបជូនថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤ បានសម្រេចដាក់ទណ្ឌកម្មលើលោកAli Abdullah Saleh តាមរយៈការហាមឃាត់ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស និងការបង្កកទ្រព្យសម្បត្តិ ដោយសារលោកធ្វើឲ្យមានការគំរាមកំហែងសន្តិភាព និងធ្វើឲ្យរាំងស្ទះដល់ដំណើរការចរចានយោបាយយេមែន៕