នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានយាងចូលរួម ពិធីបុណ្យសពឧបាសិកា ញឹក ជូឡុង - មាសកេត សមភ័ត្រ ដែលត្រូវជាម្តាយ របស់លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់ លោក សម រង្ស៊ី។
សូមបញ្ជាក់ថា ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។ បច្ចុប្បន្នសពរបស់ លោកយាយ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន លោក សម រង្ស៉ី នៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ដោយៈសៅ វិសាល