កូនប្រុស​លោក​ហ៊ុន សែន​​ចូលរួម​​ពិធី​បុណ្យសព​​ម្តាយ​ក្មេក​​លោក​​សម រង្ស៊ី​​

25-11-2016 11:26 am 22428

​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ភរិយា​លោក​សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​វិច្ឆិកា​នេះ លោក​ហ៊ុន ម៉ា​នី កូនប្រុស​លោក​ហ៊ុន សែន បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ឧបសិកា​មាស​កេត សមភ័ត្រ ត្រូវជា​ម្តាយ​របស់​លោកស្រី​ជូ​ឡុង សូ​មួ​រ៉ា នៅ​គេហដ្ឋាន​របស់​លោក​សម រង្ស៊ី​។ នៅក្នុង​ពិធី​បុណ្យសព​នា​ព្រឹក​នេះ លោក​ហ៊ុន ម៉ា​នី ក៏​បាន​ជួបលោក​​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

​សូមបញ្ជាក់​ថា លោកជំទាវ​ញឹក ជូ​ឡុង​-​មាស​កេត សមភ័ត្រ បាន​ទទួលមរណភាព នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ក្នុង​ជន្មាយុ​៩៧​ឆ្នាំ ដោយ​ជរាពាធ​។ បច្ចុប្បន្ន​សព​លោក​ជំទាវ កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​លោក​សម រង្ស៉ី ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

(រូបថតដោយ៖ Facebook លោកឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ)

 ពាក្យគន្លឹះ  លោក​ហ៊ុន ម៉ា​នី

ព័ត៌មានផ្សេងទៀត