លោក​កឹម សុខា​អំពាវនាវ​ចុងក្រោយមុន​ការចុះឈ្មោះ​បោះឆ្នោត​បិទ​បញ្ចប់​

22-11-2016 5:29 pm 2180

​ខណៈ​ដែល​ការចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​បិទ​បញ្ចប់ ត្រឹមតែ​ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ជា​ចុងក្រោយ ដោយ​ស្នើ​ដល់  គ​.​ជ​.​ប ភាគី​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្ទាល់ ដែល​មាន​សិទ្ធិ​បោះឆ្នោត ញាតិមិត្ត ជិតខាង ព្រមទាំង​បងប្អូន​ខ្មែរ​នៅ​ឯនាយសមុទ្រ សូម​ជួយ​សម្រួល និង​លើកទឹកចិត្ត​ដល់ ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះឆ្នោត អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​សប្ដាហ៍​ចុងក្រោយ​នេះ​ជា​បន្ទាន់​។​

សំឡេង​លោកកឹម សុខា

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ​ថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២១ ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧,៤២២,៤៦៤​នាក់​ហើយ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត