លោក​ដូណាល់ ត្រាំ​ប្រកាស​នឹង​ដក​អាមេរិក​​ចេញពី​​កិច្ចព្រមព្រៀង​TPP

22-11-2016 11:07 am 3119
​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ បាន​និយា​ថា​លោក​នឹង​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​សេរី​អន្ដរ​ប៉ាស៊ីហ្វិក​(TPP) នៅ​ថ្ងៃ​ដំបូង​ដែល​លោក​ចូលកាន់​តំណែង​។​លោក​បាន​បង្ហោះ​សារ​ជា​វីដេអូ​ស្ដីពី​គោលនយោបាយ​សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង នៅលើ​គេហទំព័រ​ក្រុម​រៀបចំ​ការផ្ទេរអំណាចរ​បស់​លោក​កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា​។​

​លោក​បាន​និយា​ថា របៀបវារៈ​ដែល​សំខាន់​សម្រាប់​លោក គឺ​ផ្ដោតលើ​អាមេរិក​ដំបូង​គេ និង​បង្កើត​ឲ្យមាន​ការងារ​នៅក្នុង​ប្រទេស​ខ្លួនឯង​សិន​។​បញ្ហា​ពាណិជ្ជកម្ម​គឺជា​ចំណុច​អាទិភាព​មួយ​ក្នុង​ចំណោម​បញ្ហា​អាទិភាព​ផ្សេងៗ​ទៀត នៅ​ពេល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​ឆ្នាំ​២០១៧​។​ចំពោះ​កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​សេរី​អន្ដរ​ប៉ាស៊ីហ្វិក​(TPP) គឺជា​មហន្ដរាយ​មួយ​សម្រាប់​អាមេរិក​។​

​លោក​ត្រាំ​បាន​លើកឡើង​ទៀត​ថា ជំនួស​ឲ្យ​ការដកខ្លួន​ចេញ​នេះ ក្រុម​របស់​លោក​នឹង​ចរចា​ពី​កិច្ចព្រមព្រៀង​ទ្វេភាគី ដែល​នាំយក​ការងារ​នឹង​ឧស្សាហកម្ម​ត្រឡប់​មក​អាមេរិក​វិញ​។​

​ជា​ការកត់សម្គាល់ ទោះបីជា​លោក​ត្រាំ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ភាព​ជា​ដៃគូ​អន្ដរ​ប៉ាស៊ីហ្វិក ប៉ុន្ដែ​មេដឹកនាំ​១២​ប្រទេស​ជា​សមាជិក​TPP បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​ប៉េរូកា​លពី​ថ្ងៃទី​១៩​វិច្ឆិកា​ថា នឹង​ជំរុញ​ដំណើរការ​សំខាន់ៗ​ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បីឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​មាន​ប្រសិទ្ធភាព​៕

 ពាក្យគន្លឹះ  លោកDonald Trump

ព័ត៌មានផ្សេងទៀត