សល់​តែ​១០​ថ្ងៃ​ទៀត​​ការចុះឈ្មោះ​បោះឆ្នោត​​នឹងត្រូវ​បញ្ចប់ ​ខណៈ​​អ្នក​ចុះ​ឈ្មោះ​​រួច​មាន​​ត្រឹម​៧៥%​

19-11-2016 9:20 am 1253

ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ត្រូវ​ជា​ថ្ងៃ​ទី​៧៨ នៃ​ការចុះឈ្មោះ​បោះឆ្នោត ពោល​គឺ​សល់​តែ ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត នឹងត្រូវ​បញ្ចប់​។  គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ ដែល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​ជាង​៧​លាន​នាក់ បើ​គិត​ជា​ភាគរយ​ស្មើនឹង​ជាង​៧៥​ភាគរយ នេះ​បើ​តាម​សេចក្តីប្រកាស​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ជាមួយគ្នានេះ ទាំង​គ​.​ជ​.​ប ទាំង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការពា​ក់ព​ន្ធ័​នឹង​ការបោះឆ្នោត​បាន​អំពាវនាវ និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈពេល​ដែល​ពេលវេលា​បិទ​បញ្ចប់​បញ្ជី​ចុះ​ឈ្មោះ​កាន់តែ​កៀក​មកដល់​។

សូមជម្រាបថា ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ គ​.​ជ​.​ប បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត