២​សប្ដាហ៍​ទៀត​​ការចុះឈ្មោះ​បោះឆ្នោត​នឹងត្រូវ​បញ្ចប់​ ខណៈ​អ្នក​ចុះ​​ឈ្មោះ​រួច​​មាន​ត្រឹម​​៧៣%​

15-11-2016 1:28 pm 1732

​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ត្រូវ​ជា​ថ្ងៃ​ទី​៧៤ នៃ​ការចុះឈ្មោះ​បោះឆ្នោត ពោល​គឺ​សល់​តែ ១៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត នឹងត្រូវ​បញ្ចប់​។  គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ត្រឹមតែ ៧ លាន​នាក់ ប៉ុណ្ណោះ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​នៅ​សល់​ប្រមាណ​ជិត ២,៧ លាន​នាក់​ទៀត ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​។ នេះ​បើ​តាម​សេចក្តីប្រកាស ព័ត៌មាន លទ្ធផល​បណ្តោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ទាំង​គណបក្ស​នយោបាយ​មួយចំនួន ព្រមទាំង​គ​.​ជ​.​ប និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការពា​ក់ព​ន្ធ័​នឹង​ការបោះឆ្នោត បាន​អំពាវនាវ និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈពេល​ដែល​ពេលវេលា​បិទ​បញ្ចប់​បញ្ជី​ចុះ​ឈ្មោះ​កាន់តែ​កៀក​មកដល់​។ គួរ​បញ្ជាក់ដែរថា រហូតមកដល់​ពេលនេះ ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​មាន​ត្រឹមតែ​ជាង​៧៣% ប៉ុណ្ណោះ​។

ទោះជា​យ៉ាងនេះ​ក្ដី គ​.​ជ​.​ប ក៏​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​ស្រោចស្រង់​ស្ថានការណ៍​ដែល​កំពុង​យ៉ាប់យ៉ឺន​នេះ តាមរយៈ​ការសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​គ្នា​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​ផងដែរ​។​

សូមជម្រាបថា ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

(​ដោយ​៖ ចេ​ន សុជាតា​)

 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត

 កម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីលើកដំបូងសម្រាប់ការបោះឆ្នោតសាកល្បង

គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​អង្គ​ការខុ​ម​ហ្វ្រែល ធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០

 គ.ជ.ប៖ពលរដ្ឋនៅតែបោះឆ្នោតដោយដៃ ពុំមានតាមប្រព័ន្ធអនឡាញទេ

គ​.​ជ​.​ប ថ្កោលទោស​និង​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​របស់​គ​ណ​បក្ស​LDP

អ្នកសង្កេតការណ៍​ប្រមាណ​២​ពាន់​នាក់​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួ​មមើ​ល​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​

 ជំនន់​ទឹកភ្លៀង​មិន​បណ្ដាល​ឲ្យ​រាំងស្ទះ​ដល់​ការចុះឈ្មោះ​បោះឆ្នោត​ឡើយ​

 គ.ជ.ប មានសុទិដ្ឋិនិយមលើចំនួនអ្នកចុះឈ្មោះបោះឆ្នោតទោះជួបឧបសគ្គខ្លះក្តី

គ​.​ជ​.​ប​នឹង​បំផ្លាញចោល​សន្លឹកឆ្នោត​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត​ពី​ឆ្នាំ​២០១២-២០១៧

 គ​.​ជ​.​ប​ចាត់តាំង​មន្ត្រីជាន់ខ្ពស់​២២​រូប​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ឥណ្ឌា​

 ទូតជប៉ុនថ្មីបន្តសរសើរគ.ជ.បកម្ពុជា ដែលបានរៀបចំការបោះឆ្នោតយ៉ាងល្អ