Cristiano Ronaldo ជា​កីឡាករ​ដែល​រកចំនូលបាន​ខ្ពស់​ជាង​គេ​ដែល​មិន​នឹកស្មាន​ដល់​

14-11-2016 2:28 pm 1887

នាពេល​បច្ចុប្បន្ន​នេះ​អត្ត​ព​លិក និង​កីឡាករ​នៅលើ​ពិភពលោក​តែងតែ​រក​ចំណូល​បាន​ពី​អាជីព​របស់​ខ្លួន យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

ជាក់ស្តែង​យោងតាម​គេហទំព័រ Business Insider បាន​ចេញផ្សាយ​ថា ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦ នេះ​របស់​កីឡាក​រវ័យ​៣១ ឆ្នាំ ជនជាតិ​ព័រ​ទុយ​ហ្គាល់​ដែល​ជា​តារា​បាល់ទាត់ បាន​កើន​ដល់ ៨៨​លាន​ដុល្លារ គ្រា​ដែល​លេខ​២ កីឡាករ​អា​ហ្សង់​ទីន Messi រក​បាន​តែ ៨១.៤​លាន​ដុល្លារ​ប៉ុណ្ណោះ និង​តារា​បាល់បោះ LeBron James ឈរ​នៅ​លេខ​៣ មានតែ ៧៧.២​លាន​ដុល្លារ​។​

ប្រភព​ចំណូល​ផ្សេង​ទៀត​របស់ Cristiano Ronaldo បានមក​ពី​ចុះកិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​ឲ្យ ក្រុមហ៊ុន Tag Heuer, Berbalife, Pokerstar, សាប៊ូកក់សក់ Clear និង​លក់​សិទ្ធិ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ក្រៅ​ពី​ទទួលបាន​៥០​លាន​ដុល្លារ​ពី​ប្រាក់ខែ និង​ប្រាក់​លើកទឹកចិត្ត​ពី Real Madrid​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថ្មីៗ​នេះ Ronaldo បាន​ចុះកិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផលិត​សម្ភារៈ កីឡា​ម៉ាក Nike ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ ១​ពាន់​លាន​ដុល្លារ ($1 billion) ដោយ​ក្នុង​១​ឆ្នាំ Ronaldo ទទួលបាន ១៣​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ​។​

ខាងក្រោម​នេះ​ជា​ឈ្មោះ​កីឡាករ  និង​ប្រាប់​ចំណូល​របស់​កីឡាករ​១០​រូប​ដែល​មាន​ចំណូល​ច្រើន ប្រចាំឆ្នាំ​២០១៦៖

១. Cristiano Ronaldo (​បាល់ទាត់​) រកបាន ៨៨​លាន​ដុល្លារ​
២. Lionel Messi (​បាល់ទាត់​) រកបាន ៨១.៤​លាន​ដុល្លារ​
៣. LeBron James (​បាល់បោះ​) រកបាន ៧៧.២​លាន​ដុល្លារ​
៤. Roger Federer (​តេ​ន្នី​ស​) រកបាន ៦៧.៨​លាន​ដុល្លារ​
៥. Kevin Durant (​បាល់បោះ​) រកបាន ៥៦.២​លាន​ដុល្លារ​
៦. Novak Djokovic (​តេ​ន្នី​ស​) រកបាន ៥៥.៨​លាន​ដុល្លារ​
៧. Cam Newton (​បាល់ទាត់​) រកបាន​៥៣.១​លាន​ដុល្លារ​
៨. Phil Mickelson (​វាយ​កូន​ហ្គោល​) រកបាន ៥២.៩​លាន​ដុល្លារ​
៩. Jordan Spieth (​វាយ​កូន​ហ្គោល​) រកបាន ៥២.៨​លាន​ដុល្លារ​
១០. Kobe Bryant (​បាល់បោះ​) រកបាន ៥០​លាន​ដុល្លារ​៕
​ដោយ​៖ អ៊ុំ កុសល​

 ពាក្យគន្លឹះ  កីឡា

ព័ត៌មានផ្សេងទៀត