ការតវ៉ា​នៅ​អាមេរិក​​បាន​ធ្វើឡើង​​ក្នុង​ថ្ងៃ​ទី​បួន​ប្រឆាំងនឹង​​លោក​ដូណាល់ ត្រាំ​

13-11-2016 9:10 am 2554
ប្រជាជន​ដែលនាំ​គ្នាប្រមូលផ្ដុំតវ៉ា

​មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ធំៗ​នៅ​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ជ័យជម្នះ​របស់​លោក​ដូណាល់ ត្រាំ ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​អាមេរិក​។​ក្រុមអ្នកតវ៉ា​ភាគច្រើន​គឺ​ជា​ប្រជាជន​វ័យក្មេង បាន​ប្រមូលផ្ដុំ​ដង្ហែ​ក្បួន​ទៅកាន់​អគា​រលោក​ដូណាល់ ត្រាំ​ផងដែរ​។​នេះ​គឺជា​ការតវ៉ា​ឈាន​ចូល​ដល់​ថ្ងៃ​ទី​បួន​ហើយ ចាប់តាំងពី​ការបោះឆ្នោត​ថ្ងៃទី​០៨​វិច្ឆិកា​។​

ប្រជាជន​ខ្លះ​កាន់​បដា​មានឈ្មោះ​លោក​ត្រាំ មាន​សរសេរ​ថា​លោក​ត្រាំ​មិនមែនជា​ប្រធានាធិបតី​របស់​ខ្ញុំ​ទេ ជាមួយបដា​ផ្សេងទៀត​ជាច្រើន និង​បាន​នាំគ្នា​ស្រែក​បន្ទរ​យ៉ាង​កងរំពង​ផងដែរ​។​អ្នកខ្លះ​បាន​យក​រូប​ត្លុក​លោក​ត្រាំ​ដុត​ចោល​ថែមទៀត​។​ពួកគេ​បាន​លើកឡើង​ថា “​យើង​មិនមែន​ចង់​ផ្លាស់ប្ដូរ​លទ្ធផល​ទេ ប៉ុន្ដែ​ដើម្បី​បង្ហាញ​ពី​ការមិន​សប្បាយចិត្ដ និង​បង្ហាញ​ពី​កំហឹង​ដល់​អ្នកបោះឆ្នោត​មួយចំនួន​មិន​បាន​ដឹង​ថា​ខ្លួនឯង​មាន​កំហុស​ដែល​ជ្រើសរើស​លោក​ត្រាំ​។​បុរស​ម្នាក់​នេះ​គឺ​គ្មាន​សមត្ថភាព​ពេញលេញ​ធ្វើ​ជា​ប្រធានាធិបតី​របស់​យើង​ឡើយ ហើយ​ខ្ញុំ​ពិតជា​ភ័យខ្លាច​និង​បារម្ភ​ពី​អនាគត​របស់​យើង​។​”​នេះ​ជា​សម្ដី​បុរស​ម្នាក់​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​។​

​លោក​ដូណាល់ ត្រាំ​បានឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្ញាក់ផ្អើល​ជា​ប្រធានាធិបតី​អាមេរិក បន្ទាប់ពី​ការបោះឆ្នោត​ជា​សាកល​កាលពី​ថ្ងៃ​ទី​០៨​វិច្ឆិកា​។​ដ្បិត​លទ្ធផល​នេះ​ធ្វើឲ្យ​ប្រជាជន​អាមេរិក​មួយចំនួនជា​អ្នកគាំទ្រ​លោក​ស្រី​ហ៊ី​លឡា​រី គ្លី​ន​តុ​ន​មិន​ពេញចិត្ដ តែ​ទាំង​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​និង​លោក​ស្រីគ្លីន​តុន​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ចាញ់​ក្រោម​ថ្វីដៃ​លោក​ត្រាំ ប្រកាស​គាំទ្រ​និង​អបអរសាទ​រលោក​ដូណាល់ ត្រាំ​ទៅហើយ​។​

​លោក​អូ​បា​ម៉ា​និង​លោក​ស្រីគ្លីន​តុន​សង្ឃឹមថា លោក​ត្រាំ​អាច​ជា​អ្នកដឹកនាំ​ដ៏​ល្អ​សម្រាប់​ប្រជាជន​អាមេរិក ដូច្នេះ​ត្រូវ​រួបរួម​គ្នា​អភិវឌ្ឍ​ប្រទេសជាតិ​។​លោក​អូ​បា​ម៉ា​ក៏​បាន​ជួប​ជាមួយ​លោក​ត្រាំ​រួចហើយ​ដែរ ហើយ​អះអាង​នឹង​ផ្ទេរ​អំណាច​ដោយ​សន្ដិភាព​។​ចំណែក​លោក​ស្រីគ្លីន​តុន​បញ្ជាក់ថា ពេល​នេះ​លោកស្រី​ចាញ់​ហើយ សូម​ផ្ដល់​ឱកាស​ឲ្យ​លោក​ត្រាំ​ជា​អ្នកដឹកនាំ​ប្រទេស​៕


ព័ត៌មានផ្សេងទៀត