ក្រោយ​បុណ្យអុំទូក​​ខ្សែកាប​​លើ​អាកាស​​ផ្លូវ​ព្រះមុនីវង្ស​ ត្រូវ​ទម្លាក់​​មក​កប់​​ក្រោម​ដី​វិញ​​

10-11-2016 4:50 pm 1367

​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ថា នៅពេល​រួចរាល់​បុណ្យ​អំ​ទូក នឹង​ធ្វើ​ការរុះរើ​រើ​បណ្តាញ​ខ្សែកាប​លើ​អាកាស​មហាវិថី​ព្រះមុនីវង្ស ចាប់​ពី​រង្វង់​មូល​ជ្រោយចង្វារ​រហូតដល់​ច្រមុះជ្រូក​ក្បាលថ្នល់ ទម្លាក់​មក​កប់​ក្នុង​ដី​វិញ​។​

ការសម្រេច​កប់​បណ្តាញ​ខ្សែកាប​ក្នុង​ដី​វិញ​នេះ គឺ​ដើម្បី​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​មាន​សោភ័ណភាព សណ្តាប់ធ្នាប់​ល្អ និង​មាន​របៀបរៀរយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន មន្ទីរជំនាញ​នានា និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា​នេះ​៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត