លោក​​អាបេ​​នឹង​​ជួប​លោក​ត្រាំ​​នៅ​សប្តាហ៍​ក្រោយ​

10-11-2016 4:41 pm 1492

​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អា​បេថា នឹង​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក នៅក្នុង​ទីក្រុង​ញូវយ៉ក​នា​ថ្ងៃ​ទី​១៧​ខែវិច្ឆិកា​។ ជំនួប​ដែល​គ្រោង​ធ្វើ​នា​សប្តាហ៍​ក្រោយនេះ កើតឡើង​បន្ទាប់ពី​លោក​ត្រាំ​និង​លោក​អាបេ បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ប្រាប់​សារព័ត៌មាន​AFP​។​

 

​ការ​ជ​ជែគ្នា​តាម​ទូរស័ព្ទ​ប្រហែល​២០​នាទី ក្រៅតែពី​អបអរសាទរ​លោក​ត្រាំ ដែល​ជាប់​ជា​ប្រធានាធិបតី លោក​អាបេ​បាន​ប្តេជ្ញា​ថា ប្រទេស​របស់​លោក​នឹង​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​។ លោក​អាបេ​បានបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ជប៉ុន​និង​អាមេរិក ពិតជា​មាន​សារសំខាន់​ណាស់ នៅ​ក្នុង​ការជំរុញ​ឲ្យមាន​សន្តិ​ភាព និង​ស្ថេរភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ចំណែក​លោក​ត្រាំ​ក្រៅតែពី​ប្តេជ្ញា នៅក្នុង​ការពង្រឹង​ទំនាក់ទំនង​បន្ថែម​ជាមួយ​ជប៉ុន លោក​ក៏​បាន​ឆ្លៀត​សរសើរ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​អាបេ​ផងដែរ​៕

 ពាក្យគន្លឹះ  អាមេរិក-ជប៉ុន

ព័ត៌មានផ្សេងទៀត