កូរ៉េខាងជើង​​អំពាវនាវ​ឲ្យ​​លោក​ត្រាំ​​ផ្លាស់ប្ដូរ​​គោលនយោបាយ​​​ដាក់លើខ្លួន​​ពេលចូល​កាន់តំណែង​

10-11-2016 4:18 pm 3621
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកគីម ជុងអ៊ុន

​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០​វិច្ឆិកា​នេះ​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ដែល​នឹង​ចូល​មក​កាន់​អំណាច​ក្នុង​ពេល​ឆាប់ៗ​នេះ​ថា គួរតែ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ ព្រោះ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឲ្យ​រំសាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ ជា​ទស្សន​ហួសសម័យកាល​ទៅហើយ​។​អាមេរិក​ត្រូវតែ​ផ្លាស់ប្ដូរ​គោលនយោបាយ​ធ្វើ​ដាក់​កូរ៉េខាងជើង ព្រោះ​អ្វី​ដែល​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា​បានធ្វើ ជា​រឿង​គ្រោះថ្នាក់​រួច​ទៅ​ហើយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​កូរ៉េខាងជើង​។​

​សូមបញ្ជាក់​ថា អាមេរិក​មិន​ដែល​សប្បាយចិត្ដ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើយ ហើយ​ជា​ញយ​ដង​បាន​ទទូច​ឲ្យ​កូរ៉េខាងជើង​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់គេ​។​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី ដើម្បី​ជា​សម្ពាធ​លើ​កូរ៉េខាងជើង​បន្ទាប់ពី​ធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​៕


 ពាក្យគន្លឹះ  កូរ៉េខាងជើង-អាមេរិក

ព័ត៌មានផ្សេងទៀត