លោក​ត្រាំ​​ប្តេជ្ញា​​ការពារ​​ប្រទេស​​កូរ៉េខាងត្បូង​​បន្ត​​ពី​លោក​​អូ​បា​ម៉ា​

10-11-2016 1:55 pm 17293

​លោក​ដូណាល់ ត្រាំ​ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក បាន​ប្តេជ្ញា​ការពារ​ប្រទេស​កូរ៉េខាងត្បូង ដោយ​អនុលោម​តាម​សម្ព័ន្ធភាព​សន្តិសុខ​ដែល​មាន​ស្រាប់ អំឡុង​ពេល​លោក​អូ​បា​ម៉ា​ធ្វើជា​ប្រធានាធិបតី​។ ការប្តេជ្ញា​របស់​លោក​ត្រាំ បាន​ធ្វើឡើង អំឡុង​ពេល​លោក​បាន​ជជែក​តាម​ទូរស័ព្ទ ជាមួយ​អ្នកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​តាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារ​សារព័ត៌មាន​Yonhap​។​

 

​នៅ​ក្នុង​ការ​ពិភាក្សាគ្នា​ប្រមាណ​ជាង​១០​នាទី លោក​ត្រាំ​បាន​និយាយថា “​អាមេរិក​នឹង​រក្សា​​ជំហរ​ការពារ​ជាតិ​ដ​រឹងមាំ ដើម្បី​ការពារ​ប្រទេស​កូរ៉េខាងត្បូង​”​។ ចំណែក​អ្នកស្រី Park ក្រៅពី​សាទរ ការ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​របស់លោក​ត្រាំ អ្នកស្រី​បាន​បញ្ជាក់​ជំហរ​ឥត​ងាករេ របស់​កូរ៉េ​ខាងត្បូង​ថា សម្ព័ន្ធភាព​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​មាន​ការរីកចម្រើន និង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក កាន់តែ​ស៊ីជម្រៅ​៕

ព័ត៌មានផ្សេងទៀត