ការតវ៉ា​បាន​ផ្ទុះ​ឡើង​ក្នុង​ក្រុង​មួយ​ចំនួន​​នៅ​អាមេរិក​​ប្រឆាំងនឹង​​លោក​ដូណាល់ ត្រាំ​

10-11-2016 12:14 pm 2017
ប្រជាជន​កំពុង​ប្រមូលផ្ដុំ​តវ៉ានៅអាមេរិកក្នុងក្រុងChicago

បន្ទាប់​ពី​លទ្ធផល​បង្ហាញ​ថា​លោក​ដូណាល់ ត្រាំ​ជាប់​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក ប្រជាជន​អាមេរិក​ជា​អ្នកគាំទ្រ​លោកស្រី​ហ៊ីល ឡា​រី​គ្លី​ន​តុ​ន បាន​ប្រមូលផ្ដុំ​គ្នា​ជា​ច្រើន​ពាន់​នាក់​ក្នុង​ទីក្រុង​មួយចំនួន​និង​នៅ​ជិត​សេត​វិមាន​ផងដែរ ប្រឆាំង​ជ័យជម្នះ​រលោក​ដូណាល់​ ត្រាំ​។​

នៅក្នុង​ក្បួន​តវ៉ា​ពួកគេ​បាន​ស្រែក​ថា លោក​ត្រាំ​មិនមែន​ជា​ប្រធានាធិបតី​របស់គេ​ទេ មិន​មែន​ប្រធានាធិបតី​នៅ​ថ្ងៃនេះ​ទេ​។​ក្រុមបាតុករ​ប្រឆាំង​លោក​ដូណាល់ ត្រាំ​ជាច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​ធ្វើដំណើរ​តវ៉ា​តាម​ដងផ្លូវ​ពី​ក្រុង​Boston​ទៅ​ក្រុង​Los Angeles​។​មនុស្ស​ប្រមាណ​ជា​៥​ពាន់​នាក់​ផ្សេងទៀត​បាន​តវ៉ា​ក្នុង​ទីក្រុង​ញូវយ៉ក​។​ចំណែក​អ្នក​ប្រមូលផ្ដុំ​ស្រែក​តវ៉ា​នៅ​ខាងក្រៅ​អគា​រលោក​ដូណាល់ ត្រាំ​គឺជា​ជន​ចំណាកស្រុក​។​

អ្នក​តវ៉ា​បានឲ្យដឹង​ថា​ពួកគេ​មក​ទី​នេះ ដើម្បី​សូម​ឲ្យ​ក្ដីបារម្ភ ក្ដី​កង្វល់​ជា​មួយ​ភាពភ័យខ្លាច​ដែល​នឹង​អាច​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​សូម​រលាយ​ឲ្យ​បាត់ទៅ ក្រោយ​ឃើញ​លទ្ធផល​ដ៏​រន្ធត់​។​ពួកគេ​ថា​ខ្លាច​លោក​ត្រាំ​គាំទ្រ​គោលនយោបាយ ដែល​អាច​ឈាន​ដល់​ការចាប់​មនុស្ស​ដាក់ពន្ធនាគា​រ​។​ជ័យជម្នះ​របស់​លោក​ត្រាំ​អាច​ធ្វើឲ្យ​មាន​ទស្សនៈ​បៀតបៀន​ផ្លូវភេទ​កើតឡើង​ផង ព្រោះ​លោក​ត្រាំ​ធ្លាប់ជា​មនុស្ស​បៀតបៀន​ផ្លូវភេទ​។​

នៅក្នុង​ទីក្រុង​ផ្សេង​ទៀត​មាន​ទីក្រុង​Atlanta, Austin, Chicago, Denver, Philadelphia, Portland, San Francisco ជាដើម ក៏​មាន​ការប្រមូលផ្ដុំ​តវ៉ា​ប្រឆាំងនឹង​ជ័យជម្នះ​របស់​លោក​ត្រាំ ដែល​ជាប់​ជា​ប្រធានាធិបតី​អាមេរិក​ដែរ​៕

ព័ត៌មានផ្សេងទៀត