គំរូ​អ្នកនយោបាយ​​អាមេរិក ក្លាយ​ជា​ផ្ទាំង​ស៊ី​ប​រ​បស់​អ្នកនយោបាយ​​កម្ពុជា​​

10-11-2016 11:51 am 1952

​មុន​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​លោក​ស​ម រង្ស៊ី បានបង្ហាញ​ទំនោរ​គាំទ្រ​លោក​ស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហើយ​ចំអក​ឲ្យ​លោក​ហ៊ុន សែន​ដែល​គាំទ្រ​ដូណាល់ ត្រាំ ថា​ពួក​ផ្តាច់ការ​គាំទ្រ​ពួក​ផ្តាច់ការ​ដូច​គ្នា​។​តែ​ពេល​លោក​ត្រាំ​ឈ្នះ លោក​សម រង្ស៊ី​បែរ​ងាក​មក​សម្រប​ខ្លួន​ហើយ​បង្គាប់​ឲ្យ​លោក​ហ៊ុន សែន យក​គំរូ​តាម​សហរដ្ឋអាមេរិក​មិនមែន​កាន់តំណែង​ម្នាក់ឯង​៦-៧​អាណត្តិ​នោះទេ​។​ចំណុច​នេះ ត្រូវបាន​លោក​ផៃ ស៊ីផា​ន​ចំអក​ឲ្យ​លោក​សម រង្ស៊ី​វិញ​។​

 

«​ជា​អ្នក​កោតសរសើរ​ដូណាល់ ត្រាំ ហើយ​ខ្លួនឯង​ធ្វើ​ផ្ទុយស្រឡះ អំពី​អ្វី​ដែល​គេ​អនុវត្ត​ជា​គោលការណ៍​នៅ​សហរដ្ឋអាមេរិក គោលការណ៍​ប្រជាធិបតេយ្យ​»​។​នេះ​គឺជា​សារ​របស់​លោក​សម រង្ស៊ី ចំអក​ដាក់​លោក​ហ៊ុន សែន ដែល​បាន​សាទរ​ពី​ជោគជ័យ​របស់​លោក​ត្រាំ ក្នុងការ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​។​

តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក​សម រង្ស៊ី​ថា លោក​ហ៊ុន សែន​គួរ​ណាស់​យក​គំរូ​តាម​អាមេរិក មិនមែន​កាន់តំណែង​ម្នាក់ឯង​៦-៧​អាណត្តិ​នោះទេ​។ ចំណុច​នេះ លោក​សម រង្ស៊ី ចាត់ទុកថា លោក​ហ៊ុន សែន​ផ្តាច់ការ​………

 

​សំឡេង​លោក​សម រង្ស៊ី​ថា​៖

 

​ប៉ុន្តែ​យ៉ាងណា​លោក​ផៃ ស៊ីផា​ន​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ចំអក​ថា លោក​សម រង្ស៊ី កំពុង​ក្លាយជា​មនុស្ស​វិកលចរិត ព្រោះ​តែ​មហិច្ឆិតា ចង់​ក្លាយជា​នាយក​រដ្ឋមន្ត្រី ខ្លាំងពេក​។ លោក​ផៃ ស៊ី ផាន បញ្ជាក់ថា នៅ​កម្ពុជា​គេ​ដឹកនាំ​ប្រទេស​តាម​បែប​សភានិយម ហើយ​សមាជិក​សភា​ភាគច្រើន មកពី​គណបក្ស​កាន់អំណាច ដូច្នេះ​គេ​គាំទ្រ​រដ្ឋាភិបាល​ជា​រឿង​ធម្មតា​។ លោក​ផៃ ស៊ីផា​ន​ប្រាប់​ឲ្យ​លោក សម រង្ស៊ី​រៀនសូត្រ​ពី​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​មិន​ដល់​២៤​ម៉ោង​ផង​ចេញមុខ​សាទរ​អ្នកឈ្នះ ……

 

​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

ជា​ការកត់សម្គាល់ ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក បាន​រុញ​ឲ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា យកមក​ធ្វើ​ជា​ប្រធានបទ ផ្លោង​ពាក្យសម្តី​ដាក់គ្នា ដោយ​ផ្តើមចេញពី​ម្ខាង​គាំទ្រ​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឯ​ម្ខាង​ទៀត​គាំទ្រ​លោក​ដូណាល់ ត្រាំ​។​មុន​ចេញ​លទ្ធផល​លោក​សម រង្ស៊ី បានបង្ហាញ​ទំនោរ​គាំទ្រ​លោក​ស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហើយ​ចំអក​ឲ្យ​លោក​ហ៊ុន សែន​ដែល​គាំទ្រ​ដូណាល់ ត្រាំ ថា​ពួក​ផ្តាច់ការ​គាំទ្រ​ពួក​ផ្តាច់ការ​ដូច​គ្នា​។​តែ​ពេល​លោក​ត្រាំ​ឈ្នះ លោក​សម រង្ស៊ី​បែរ​ងាក​មក​សម្រប​ខ្លួន ហើយ​បង្គាប់​ឲ្យ​លោក​ហ៊ុន សែន យក​គំរូ​តាម​សហរដ្ឋអាមេរិក មិន​ត្រូវ​កាន់​តំណែង​តាម​របៀប​ផ្តាច់ការ​ដូច​សព្វថ្ងៃនេះ​ទេ​៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  លោកសម រង្ស៊ី

ព័ត៌មានផ្សេងទៀត