អាសនៈ​នៅ​សភា​​អាមេរិក​​ប្រែប្រួល​​យ៉ាងណា​​ក្រោយ​​ការបោះឆ្នោត​?

10-11-2016 8:49 am 2467
រូបភាព​ក្នុងសភាអាមេរិក

​បន្ទាប់ពី​ការបោះឆ្នោត​នៅ​អាមេរិក​បាន​បញ្ចប់ លទ្ធផល​មិន​នឹកស្មាន​ដល់​បាន​កើតឡើង​។​នោះ​គឺ​លោក​ដូណាល់ ត្រាំ​បានឈ្នះ​សំឡេង​គាំទ្រ​ជា​ប្រធានាធិបតី​នឹង​ត្រូវ​បន្ដ​តំណែង​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។​ជាមួយ​នឹង​លទ្ធផល​បង្ហាញ​ថា​លោក​ដូណាល់ ត្រាំ​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​អាមេរិក នៅពេល​នេះ​ចំនួន​អាសនៈ​នៅក្នុង​សភា​ទាំងពីរ​របស់​អាមេរិក កំពុង​ត្រូវ​គណបក្ស​សាធារណរដ្ឋ​នាំមុខ​។​

​តាម​លទ្ធផល​បង្ហាញ​ដោយ​គេហទំព័រ​BBC នៅ​ព្រឹទ្ធសភា​ពេលនេះ​គណបក្ស​សាធារណរដ្ឋ​ទទួលបាន​៥១​អាសនៈ ហើយ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួលបាន​៤៦​អាសនៈ​។​ដោយឡែក​ពីរ​អាសនៈ​បក្ស​ផ្សេង និង​មួយ​អាសនៈ​មិនទាន់​កំណត់​បាន​។​អាសនៈ​នៅ​ព្រឹទ្ធសភា​អាមេរិក​មាន​១០០​អាសនៈ​។​

រូបភាពពីBBC

នៅ​រដ្ឋសភា​វិញ គណបក្ស​សាធារណរដ្ឋ​ទទួលបាន​២៣៩​អាសនៈ គណបក្ស​ប្រជាធិបតេយ្យ​១៩៣​អាសនៈ និង​បី​អាសនៈ​មិនទាន់​កំណត់​បាន​។​អាសនៈ​នៅ​រដ្ឋសភា​អាមេរិក​សរុប​៤៣៥​អាសនៈ​៕

ព័ត៌មានផ្សេងទៀត