ថ្នាក់ដឹកនាំ​​អន្ដរជាតិ​​សាទរ​លោក​ត្រាំ​​ជាប់ឆ្នោត​​​ជាប្រធានាធិបតី​​អាមេរិក​

09-11-2016 5:31 pm 4708
លោកដូណាល់ ត្រាំ

​លោក​Lee Hsien Loong​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ចូលរួម​អបអរសាទរ លោក​ដូណាល់ ត្រាំ​ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។​ក្រៅតែពី​អបអរសាទរ​ជ័យជម្នះ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ លោក​Lee​បាន​លើកឡើង​ថា ប្រទេស​សិង្ហ​បុរី​នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​អាមេរិក ដើម្បី​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ​។​

​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ ក៏បាន​អបអរសាទរ​ដល់​លោក​ដូណាល់ ត្រាំ ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ហើយ​ប្ដេជ្ញា​ថា​ប្រទេស​ជប៉ុន​នឹង​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាមេរិក​។​

​ចំពោះ​លោក​ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀ ពូ​ទីន​លើកឡើងថា ជ័យជម្នះ​លោក​ដូណាល់ ត្រាំ ជា​រឿង​ប្រវត្ដិសាស្ដ្រ​នៅ​អាមេរិក​។​លោកពូ​ទីន​បង្ហាញ​ក្ដីសង្ឃឹម​ថា​អាច​ធ្វើការ​ជាមួយ​អាមេរិក​ដោយ​ស្មោះត្រង់  នាំឲ្យ​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​ងារ​ក​ចេញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ បង្កើត​ឲ្យមាន​ភាពល្អប្រសើ​រ​។​

​ក្រៅពីនេះ​មាន​លោក​ប្រធានាធិបតី​ហ្វីលីពីន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី នាយករដ្ឋមន្ដ្រី​អង់គ្លេសជាដើម ក៏​បាន​ផ្ញើ​សារ​អបអរ​ដល់​លោក​ដូណាល់ ត្រាំ​ដូចគ្នា ហើយ​រំពឹង​អាច​ចាប់​ដៃ​រឹតចំណង​មិត្ដភាព ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងសងខាង​៕

ព័ត៌មានផ្សេងទៀត