ដើម្បីឱ្យមានការតាមដានសង្កេតការផ្ទៀងផ្ទាត់លទ្ធផល ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃថ្ងៃទី០៩ ខែវិច្ឆិកានេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីតាមដានការបោះឆ្នោតមួយ ដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកវិភាគនយោបាយ មន្ត្រីសង្គមស៊ីវិល យុវជនជន និងអ្នកសារព័ត៌មាន។
ខណៈពេលដែលសំឡេងប្រជាប្រិយភាព លោកដូណាល់ ត្រាំ វ៉ាដាច់សំឡេងគាំទ្រលោកស្រីហ៊ីល ឡារីគ្លីនតុន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនោះ លោកជេ រ៉ាម៉ាន(Jay Raman) មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាបេក្ខជនរូបណាឈ្នះ ក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទិរឹងមាំ ជាមួយកម្ពុជា បន្តទៀត។
មន្ត្រីស្ថានទូតរូបនេះរំពឹងថា ប្រធានាធិបតីថ្មី នឹងពិចារណាទៅលើទំនាក់ទំនង កម្ពុជា-អាមេរិក ក្នុងវិស័យមួយចំនួនដូចជាវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងពលរដ្ឋប្រទេសទាំងពីរ នឹងនៅតែមានភាពជិតស្និទិទៅមុខ.........
សំឡេងលោក ជេ រ៉ាម៉ាន៖
សូមជម្រាបថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី៤៥នៅព្រឹកថ្ងៃពុធនេះ លោកដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ ជាមហាសេដ្ឋីអចលនទ្រព្យ ដែលមិនធ្លាប់កាន់ការងាររាជការពីមុន បានឈ្នះសំឡេងគាំទ្រ លើលោកស្រីហ៊ីលឡារី គ្លីនតុន។ ជាគោលការណ៍ លោកប្រធានាធិបតីប៉ារ៉ាក់ អូបាម៉ា នឹងត្រូវ កាន់តំណែងបន្តរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ទើបមានការផ្ទេរតំណែង៕
(ដោយ៖ គីម ចាន់ចាវ)