បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ បានប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកហើយ។លោកបានថ្លែងទៅកាន់អ្នកគាំទ្រថា បានទទួលទូរស័ព្ទពីដៃគូប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន ទូរស័ព្ទមកអបអរនឹងជ័យជម្នះរបស់លោកផងដែរ។
សូមបញ្ជាក់ថា លោកដូណាល់ ត្រាំបានទទួលសំឡេងគាំទ្រពីប្រតិភូតំណាងរដ្ឋលើសចំនួនកំណត់ ដែលចំនួនកំណត់ត្រឹម២៧០សំឡេងប៉ុណ្ណោះ។ដោយឡែកខាងលោកស្រីហ៊ីលឡារី គ្លីនតុនទទួលបានសំឡេងគាំទ្រតែជាង២០០សំឡេងទេ។នេះជាជោគជ័យដ៏អស្ចារ្យបំផុតសម្រាប់អ្នកជំនួញដ៏ជោគជ័យ ហើយបានជោគជ័យក្នុងវិស័យនយោបាយទៀត។លោកដូណាល់ ត្រាំនឹងចូលកាន់តំណែងបន្ដពីលោកបារ៉ាក់ អូបាម៉ា បន្ទាប់ពីលោកអូបាម៉ាផុតអាណត្ដិនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧ខាងមុខ៕