នៅទីបំផុតលោកដូណាល់ ត្រាំបានទទួលសំឡេងគ្រប់គ្រាន់ អាចជាប់ជាប្រធានាធិបតីអាមេរិកបានហើយ។តាមលទ្ធផលបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានChannel News Asia លោកត្រាំនៅពេលនេះទទួលបានសំឡេងគាំទ្រដល់ទៅ២៧៦ពីប្រតិភូតំណាងរដ្ឋ។អ្នកដែលអាចជាប់ជាប្រធានាធិបតី ត្រូវទទួលសំឡេងគាំទ្រពីប្រតិភូតំណាងរដ្ឋយ៉ាងហោចណាស់២៧០សំឡេង ប៉ុន្ដែលោកត្រាំទទួលបានដល់ទៅ២៧៦ ដូច្នេះបានន័យថាលោកមានសំឡេងគ្រប់គ្រាន់ជាប់ជាប្រធានាធីបតី។ដោយលោកស្រីគ្លីនតុនវិញ ទទួលបានតែ២១៨សំឡេងប៉ុណ្ណោះពីប្រតិភូតំណាងរដ្ឋ៕