ដោយបារម្ភពីការធ្លាក់ចុះនៃតម្លៃស្រូវជាថ្មីដែលអាចនឹងធ្ងន់ធ្ងរជាងពេលមុន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើឱ្យរាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាយ៉ាងតិច ១០០ លានដុល្លារ សម្រាប់ផ្តល់ជាទុនកម្ចីទៅដល់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ដើម្បីទិញស្រូវ និងវិនិយោគលើឡសម្ងួតស្រូវ និងប្រើប្រាស់ជាទុនបង្វិលទិញស្រូវស្តុកទុក ដើម្បីទប់ស្កាត់វិបត្តិនៃការធ្លាក់ចុះតម្លៃស្រូវសាជាថ្មីទៀត។
ការស្នើនេះ ធ្វើឡើងខណៈរដូវច្រូតកាត់ធំ ក្នុងខែវិច្ឆិកា ខែធ្នូ ឆ្នាំ២០១៦ និងខែមករា ឆ្នាំ២០១៧បានចូលមកដល់ ហើយម៉ាស៊ីនកិនស្រូវជាច្រើនកំពុងជួបបញ្ហាក្នុងការលក់ស្រូវ អង្ករ ដែលមានស្រាប់៕
ដោយ៖ខាត់ សុធី