ការស៊ើបអង្កេត​ជា​ថ្មី​៖​FBI​ប្រកាស​​មិន​ចោទប្រកាន់​​លោក​ស្រី​​Clinton​ទេ​

07-11-2016 8:41 am 1909
លោកស្រីHillary Clinton(កណ្ដាល)​​ពេលជួប​អ្នកគាំទ្រ

FBI​កាលពី​ថ្ងៃអាទិត្យ​បាន​ប្រកាស​ថា​លោកស្រី​Hillary Clinton​មិន​ប្រឈមមុខ​ឬ​រង​ការចោទប្រកាន់​ពី​ការប្រព្រឹត្ដ​បទឧក្រិដ្ឋ​កម្ម​ណាមួយ​ឡើយ ជុំវិញ​ការប្រើប្រាស់​អ៊ីមែល​ផ្ទាល់ខ្លួន​ពេល​លោក​ស្រី​នៅ​បម្រើការ​ជា​រដ្ឋមន្ដ្រី​ការបរទេស​។​ការប្រកាស​មិន​ចោទប្រកាន់​លើ​លោកស្រី​Clinton ដោយសារ​FBI​មិន​បាន​រក​ឃើញ​អ្វី​ខុស​ប្រក្រតី​ទេ​ក្នុង​ការស៊ើបអង្កេត​បន្ថែ​ម​លើ​អ៊ីមែល​របស់​លោកស្រី​Clinton ពោល​គឺ​មិន​ខុស​ពី​អ្វី​ដែល​FBI​បាន​ប្រកាស​កាលពី​ខែកក្កដា​ឡើយ​។​ដូច្នេះ​FBI​សូម​ប្រកាន់​ជំហរ​របស់​ខ្លួន​ដដែល គឺ​មិន​ដាក់​ការចោទប្រកាន់​លើ​លោក​ស្រី​Hillary Clinton​ទេ​៕

 ពាក្យគន្លឹះ  លោកស្រីClinton

ព័ត៌មានផ្សេងទៀត