អាមេរិក​​ចាត់វិធានកា​រ​​សេដ្ឋកិច្ច​​ប្រឆាំង​កម្មវិធី​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​

05-11-2016 8:58 am 3580
មេដឹកនាំ​កូរ៉េខាងជើង​​លោកគីម ជុងអ៊ុន

​អាមេរិក​នៅ​តែ​មិន​បោះបង់​គោលបំណង​របស់​ខ្លួន ដែល​ចង់ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែ​រនិង​មី​ស៊ី​ល​។​វិធានការ​ជាច្រើន​ត្រូវបាន​ដាក់​លើ​កូរ៉េខាងជើង ដើម្បី​ប្រឆាំង​នឹង​ទង្វើ​ផ្គើន​របស់​រដ្ឋ​នុយក្លេអ៊ែរ​មួយ​នេះ ប៉ុន្ដែ​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ​។​ជាថ្មីទៀត​អាមេរិក​កាលពី​ថ្ងៃ​សុក្រ បាន​ប្រកាស​ជា​ផ្លូវការ​ហាមឃាត់​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក មិន​ឲ្យ​បើកឬ​រក្សា​គណនី​បង្កើ​ត​ឡើង​ក្នុង​នាម​ជា​ធនាគារ​របស់​កូរ៉េខាងជើង​ឡើយ ដើម្បី​ជា​ទណ្ឌកម្ម​បន្ថែម​ដាក់​លើ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​។​

រតនាគារ​អាមេរិក​បាន​បញ្ជាក់ថា​កូរ៉េ​ខាងជើង​បាន​ប្រើប្រាស់​ក្រុមហ៊ុន​និង​ទីភ្នាក់ងារ​របស់​ខ្លួន​ធ្វើ​ប្រតិ​បត្ដិកា​រ​ហិរញ្ញវត្ថុ​ខុសច្បាប់ យក​ទៅ​គាំទ្រ​ដល់​ការ​រីកសាយ​នៃ​អាវុធ​ប្រល័យ​លោក និង​ដើម្បី​គេចវេះ​ពី​ទណ្ឌកម្ម​អន្ដរជាតិ​។​ទន្ទឹម​នឹង​អាមេរិក​ហាមឃាត់​រួចទៅហើយ​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​មិនឲ្យ​ធ្វើ​ប្រតិបត្ដិការ​ជាមួយកូ​រ៉េ​ខាងជើង អាមេរិក​ក៏​បន្ដ​គាំទ្រ​ដល់​ការដាក់ទណ្ឌកម្ម​របស់​អន្ដរជាតិ​ដែរ​។​

​ជា​ការកត់សម្គាល់​កូរ៉េខាងជើង​ក្នុងឆ្នាំនេះ ទទួលរង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្ដរជាតិ​។​រង​ទណ្ឌកម្ម​កាន់តែខ្លាំង​ដោយសារ​កូរ៉េ​ខាងជើង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ច្រើន​ដែរ​។​បើ​គិត​ពី​ការបាញ់​មី​ស៊ី​ល​វិញ​មាន​មិនតិច​គ្រាប់​ទេ​ទាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​និង​ចម្ងាយ​ឆ្ងាយ​។​រីឯ​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ធ្វើ​ដល់​ទៅ​ពីរ​លើក​ក្នុង​មួយឆ្នាំ គឺ​នៅ​ថ្ងៃទី​០៦​ខែ​មករា​ឆ្នាំ​២០១៦​និង​ថ្ងៃ​ទី​០៩​ខែកញ្ញា​ឆ្នាំ​២០១៦៕

 ពាក្យគន្លឹះ  អាមេរិក-កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត