មន្ដ្រី​អាមេរិក​ថា​​កូរ៉េខាងជើង​​កំពុង​រៀបចំ​​ធ្វើ​តេស្ដ​​មីស៊ីល​​បន្ថែម​​

02-11-2016 8:40 am 1448
លោកគីម ជុងអ៊ុន​​កំពុង​ពិនិត្យមើល​ការធ្វើតេស្ដមីស៊ីលកន្លងមក

សារព័ត៌មាន​channel News Asia​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០២​វិច្ឆិកា​នេះ​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​ធ្វើ​តេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់គេ​ក្នុងពេល​បី​ថ្ងៃ​ខាងមុខ​។​នេះ​បើ​តាម​ការរាយការណ៍​ពី​សារព័ត៌មាន​Fox Business Network ដោយ​ដកស្រង់​សម្ដី​មន្ដ្រី​អាមេរិក​ពីរ​នាក់​។​

​កូរ៉េខាងជើង​កំពុង​រង​សម្ពាធ​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្ដរជាតិ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ រំលោភ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សន្ដិសុខ​​អង្គការសហប្រជាជាតិ​។​ចំពោះ​ផែនការ​គ្រោង​ធ្វើតេស្ដ​បន្ថែម គឺជា​ការរំលោភ​ជាថ្មី​ខណៈ​រឿង​ចាស់ អន្ដរជាតិ​កំពុង​ពិភាក្សា​ពី​ការដាក់ទណ្ឌកម្ម​បន្ថែម​។​

​សូមបញ្ជាក់​ថា​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រាប់​ភ្លេច​គ្រាប់ ទោះបីជា​ត្រូវ​ហាមឃាត់​ក៏ដោយ​។​ដោយឡែក​តាំងពី​ឆ្នាំ​២០០៦​ដល់​បច្ចុប្បន្ន កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ចំនួន​០៥​លើក​ហើយ​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត