ឳ​ពុក​ទី​២​របស់ Cristiano Ronaldo ចេញមុខ​សរសើរ និង​ការពារ​កូន​

01-11-2016 3:24 pm 1658

​អតីត​អ្នកចាត់ការ​ដ៏​ជោគជ័យ​របស់​ក្លឹប​បិសាច​ក្រហម Manchester United លោក Sir Alex Ferguson នៅពេលនេះ​មិន​នៅ​ស្ងៀម​ឡើយ​បាន​ចេញមុខ​ការពារ និង​បង្ហាញ​ចេតនា​គាំទ្រ​អតីត​កូន ក្រុម​របស់​ខ្លួន Cristiano Ronaldo ថា​កីឡាករ​រូប​នេះ​ល្អ​ជាងគេ​នាពេល​បច្ចុប្បន្ន​។​

ស្របពេល​ដែល​តារា​ឆ្នើម Cristiano Ronaldo បាន​ព្រលយ​ពាក្យ​ថា Sir Alex Ferguson ប្រៀប​ដូចជា​ឳ​ពុក​ទី​២​របស់ខ្លួន​។​

 

​កាលពី​ពេល​មុន​លោក Sir Alex Ferguson បាន​ចុះហត្ថលេខា​ទិញ​កីឡាករ​បាល់ទាត់​វ័យ ១៨​ឆ្នាំ Cristiano Ronaldo កាលពី​ឆ្នាំ​២០០៣ ពី​ក្លឹប Sporting Lisbon មកកាន់​បិសាច​ក្រហម Manchester United និង​បាន​ជួយ​ឱ្យ​គាត់​កែប្រែ​មុខមាត់​ចូល​ទៅ​កាន់​រហស្សនាម "CR7" ដែល​គេ​និយម​ស្គាល់​ច្រើន​បំផុត​នាពេល​បច្ចុប្បន្ន​នេះ​។​


តាម​ប្រភព​សារពត៌មាន​កីឡា Marca របស់អេ​ស្ប៉ាញ​ថា​លោក Sir Alex Ferguson បាន​និយាយ ដោយ​ចំហ​ថា "​សមិទ្ធិផល​របស់ Cristiano Ronaldo គឺ​គ្មាន​នរណា​ធ្វើ​ល្អ​ជាង​គាត់​ឡើយ គាត់​ទទួលបាន​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​មិន​អាច​គិត​ថា​នរណា​ផ្សេង​ទៀត​ល្អ​ជាង​នេះ​ដើម្បី​លើ​កពាន Ballon d'Or ឡើយ​"៕ ដោយ​៖ អ៊ុំ កុសល​

 ពាក្យគន្លឹះ  កីឡា

ព័ត៌មានផ្សេងទៀត