សៀវភៅ​​“​ត្រៀម​ខ្លួន​​ធ្វើ​ជា​ម្ចាស់​​ធុរកិច្ច​”​​ជា​ត្រីវិស័យ​​សម្រាប់​អ្នក​​ចង់​ធ្វើ​​អាជីវកម្ម​

31-10-2016 11:21 am 2252

​តើ​អ្នក​​ធ្លាប់​មាន​បំណង​​ចង់​បង្កើត​អាជីវកម្ម​​ផ្ទាល់​ខ្លួន​ដែរ​ទេ​? ជាទូទៅ បើ​គ្រាន់តែ​គិត ​ឬ​ស្រមៃ​ថា​ចង់​បង្កើត​វា គឺ​ជា​រឿង​ងាយ​ទេ ប៉ុន្តែ​នៅពេល​ដែល​អ្នក​​ចាប់ផ្តើម​ធ្វើ​សកម្មភាព ដើម្បី​ឱ្យ​អាជីវកម្ម​មួយ​កកើតឡើង វា​ពុំ​មែន​ជា​ការងាយស្រួល​​នោះឡើយ​។ យ៉ាងណាមិញ ការរក្សា​អាជីវកម្ម​នោះ​​ឱ្យ​នៅ​គង់វង្ស​ទៀតសោត ក៏​រឹតតែ​ពិបាក​ទ្វេដង​។ ហេតុនេះ មុន​នឹង​សម្រេច​ធ្វើ​ជា​ម្ចាស់​ធុរកិច្ច យើង​ត្រូវ​ចំណាយពេល​ច្រើនណាស់ សម្រាប់​ការគិត គូស ដៅ និង រៀបចំ​ផែនការ​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន​។ យើង​អាច​ស្វែងរក​ការបង្កើត​គំនិត តាមរយៈ​ការអាន​សៀវភៅ ស្វែងយល់​ពី​បទពិសោធ​ន៍​នៃ​ការធ្វើ​អាជីវកម្ម​ផ្សេងៗ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ទៅកាន់​ការចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​។​

នៅក្នុង​នាទី​សៀវភៅ​១​មួយ​សប្ដាហ៍ នា​ថ្ងៃនេះ​យើង​នឹង​បង្ហាញជូន​ប្រិយមិត្ត អំពី​ស្នាដៃ​សៀវភៅ​ថ្មី​មួយ ដែល​មាន​ចំណងជើង​ថា “​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ធុរកិច្ច​” ។ សៀវភៅ​នេះ​ជា​ស្នាដៃ​និពន្ធ​របស់លោក Robert T Kiyosaki ហើយ​សៀវភៅ​នេះ​នឹង​ប្រាប់​អ្នក អំពី​បទ​ពិសោធន៍​ក្នុង​ការចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​។

​តើ​បទពិសោធន៍​ល្អៗ​អ្វីខ្លះ ដែល​អ្នកនិពន្ធ​បាន​សរសេរ​នៅក្នុង​សៀវភៅ​នេះ​? តើ​សៀវភៅត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ធុរកិច្ច​​មាន​លក្ខណៈ​ពិសេស​​យ៉ាងណាខ្លះ​?
​សូម​ស្តាប់​បទសម្ភាសន៍​​រវាង​លោក រី ឧត្តម និង​លោក អ៊ុំ វិសុទ្ធ ដូចតទៅ​៖

សំឡេង៖
 

ព័ត៌មានផ្សេងទៀត