លោក​​ម៉ម​ សូ​ណង់​ដូ​​យល់​ថា​​ការ​ដោះ​ដូរ​​ដី​​រវាង​​ខ្មែរ​​និង​​វៀត​ណាម​​គឺ​​ជា​​ការ​​កាត់​​ដី​​ខ្មែរ​​

27-10-2016 11:28 am 6035

​លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​លើកឡើង​ថា ការព្រមព្រៀង​ដោះដូរ​ដី​រវាង​ខ្មែរ និង​វៀតណាម តាម​ខេត្ត​មួយចំនួន​ដែល​ជាប់​ព្រំដែន​គ្នា​នោះ កាត់​ចុះ​កាត់​ឡើង គឺ​កាត់​ដី​ខ្មែរ​ឲ្យទៅ​វៀតណាមដ​ដែល​។​

​លោក​ម៉ម សូណង់ដូ បានបញ្ជាក់​ថា លោក​មិន​ចង់​លូកដៃ ចូលទៅ​ក្នុង​បញ្ហា​នឹង​នោះ​ទេ ប្រសិន​បើ​លោក​ជា​គណបក្ស​មួយ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា គណបក្ស​លោក​នឹង​ធ្វើការ​តតាំង​អំពី​បញ្ហា ដោយ​មិន​ខ្លាច​គេ​ចាប់​ដាក់គុក​ឡើយ​……

​សំឡេង​លោក​ម៉ម សុណង់ដូ​៖

​ការលើកឡើង​របស់​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​រូបនេះ ស្របពេល​ដែល​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀង​ដោះដូរ​ដី​គ្នា នៅតាម​បណ្ដា​ខេត្ត ដែល​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​១៨ ខែតុលា កន្លងទៅ​៕

​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  ​លោក​ម៉ម សូណង់ដូ

ព័ត៌មានផ្សេងទៀត