លោក​​សួន សេរី​រដ្ឋា​​ធ្លាប់​លួច​ចូល​​កម្ពុជា​​ដើម្បី​​ធ្វើ​​សកម្មភាព​​នយោបាយ​

26-10-2016 4:59 pm 5268

​លោក​សួន សេរី​រដ្ឋា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ភៀសខ្លួន​រស់នៅ​សហរដ្ឋអាមេរិក​ជិត​១០​ឆ្នាំ បន្ទាប់ពី​លោក​បាន​រិះគន់​លើ​ការបោះ​ឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ប្តឹង​លោក​ពី​បទ​ញុះញង់​ឲ្យមាន​ការផ្តួលរំលំ​រដ្ឋាភិបា​ល​ស្របច្បាប់​។ ដើម្បី​ចាក់គ្រឹះនយោបាយ​កាន់តែ​រឹងមាំ លោក សួន​សេរី​រដ្ឋា ដែល​បារម្ភ​ខ្លាច​មាន​ការឃាត់ខ្លួន​ពី​សមត្ថកិច្ច​ផង​នោះ នៅមុន​ឆ្នាំ​២០១៥​លោក​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​អាមេរិក មក​ចុះចត​នៅ​ប្រទេស​ថៃ ហើយ​លួច​ធ្វើដំណើរ​បន្ត​តាម​ច្រករបៀង​ថៃ​-​កម្ពុជា​។ រយៈពេល​ជា​ច្រើនលើក លោក​តែង​ធ្វើដំណើរ​ចេញ​និង​ចូល​កម្ពុជា​តាម​ច្រករបៀង ដើម្បី​ធ្វើ​សកម្មភាព​ន យោ​បាយ​។ ស្ថិតក្នុង​វ័យ​ជាង​៤០​ឆ្នាំ លោក​បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះថា គណបក្ស​អំណាច​ខ្មែរ ថែមទាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​សេរី​ផង​ដែរ​នាបច្ចុប្បន្ន​។

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​សួន សេរី​រដ្ឋា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត