ការចាប់ខ្លួនសកម្មជន តំណាងរាស្ត្រ និង ក្តីក្តាំងនានាលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យអ្នកគាំទ្រគណបក្ស និងមន្ត្រីគណបក្សបារម្ភពីការចាប់ខ្លួន លោកកឹម សុខា ដែលអាចកើតឡើងគ្រប់ពេល ក្នុងនោះសុវត្ថិភាពរបស់មន្ត្រីគណបក្សផងដែរ។
រៀងរាល់ថ្ងៃទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតលើផ្លូវជាតិលេខ មានវត្តមានសន្តិសុខ និងអង្គរក្សការពារផ្លាស់ប្តូរវេនគ្នាយ៉ាតឹងរឹង។ លោកឡុង រី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា អ្នកដែលឈរយាមកាមទាំងនោះ ភាគច្រើនធ្វើការដោយស្ម័គ្រចិត្ត មិនមានប្រាក់ឧបត្ថម្ភឡើយ។ ពួកគេភាគច្រើនជាអ្នករត់ម៉ូតូឌុប រម៉កកង់បី និងមួយចំនួនទៀតជាសន្ដិសុខនៅតាមក្រុមហ៊ុនឯកជន ដែលត្រូវដាក់វេនគ្នាក្នុងការយាម ទាំងយប់ទាំងថ្ងៃ.....
សំឡេងលោកឡុង រី៖
លោកឡុង រីបន្តថា បច្ចុប្បន្ននេះ អ្នកដែលនៅយាមទីស្នាក់ការគណបក្សសង្គ្រោះជាតិមានចំនួនរហូតដល់ជាង២០០នាក់។ ចំពោះការផ្គត់ផ្គង់ទៅលើបញ្ហាសន្តិសុខ គឺទទួលបានប្រាក់ឧបត្ថម្ភពីអ្នកគាំទ្រនៅក្រៅប្រទេស។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ គណបក្សសង្គ្រោះជាតិទទួលបានទឹកប្រាក់៣៥០ដុល្លារកាណាដា ពីអ្នកគាំទ្ររបស់ខ្លួនមួយចំនួនដែលរស់នៅប្រទេសកាណាដា ដើម្បីផ្គត់ផ្គង់ទៅលើបញ្ហាសន្ដិសុខនៅទីស្នាក់ការគណបក្ស៕
(ដោយ៖ គីម ចាន់ចាវ)