អាមេរិក​ប្ដេជ្ញា​​បន្ដ​ទាមទារ​ឲ្យ​​កូរ៉េខាងជើង​​បោះបង់​កម្មវិធី​​នុយក្លេអ៊ែរ​

26-10-2016 9:50 am 829
អាវុធ​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​ដាក់តាំងបង្ហាញ​ក្នុងថ្ងៃបុណ្យជាតិ

​ក្រសួងការបរទេស​អា​មេរិក​បានបង្ហាញ​គោលជំហរ​កាលពី​ថ្ងៃទី​២៥​តុលា​ថា គោលនយោបាយ​ទីក្រុង​វ៉ាស៊ីនតោន​គឺ​ដើម្បី​ទទួលបាន​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ថា គ្មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ​ពី​គោលនយោបាយ​របស់​អាមេរិក ជាមួយនឹង​ការគោរព​ដល់​កូរ៉េខាងជើង​។​អ្វី​ដែល​អាមេរិក​ធ្វើ​ចង់​បន្ដ​ឃើញ​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។​

​អ្នកនាំពាក្យ​ដដែល​បាន​បន្ដថា “​យើង​ចង់​ឃើញ​ការ​ត្រឡប់​មក​រក​កិច្ចពិភាក្សា​០៦​ភាគី​វិញ មានន័យ​ថា​ចង់​ឃើញ​កូរ៉េខាងជើង​បង្ហាញ​ឆន្ទៈ និង​លទ្ធភាព​វិល​រក​កិច្ចពិភាក្សា​ដែល​មិន​ទាន់​បាន​បិទ​បញ្ចប់​។​”

​សូមបញ្ជាក់​ថា ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បន្ទាប់​ពី​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​អាមេរិក​រិះគន់ថា ការទាមទារ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់គេ ប្រហែល​មិន​អាច​ទទួល​ជោគជ័យ​ឡើយ​។​មិន​ជោគជ័យ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​ជា​ដង្ហើម​សម្រាប់​កូរ៉េខាងជើង​រស់​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត