លោក​​Duterte​៖​​បើ​ខ្ញុំ​​នៅ​កាន់តំណែង​​យូរ​​អាមេរិក​​គួរ​​បំភ្លេច​​កិច្ចព្រមព្រៀង​​ការពា​ជាតិ​​ចោល​ទៅ​

25-10-2016 4:36 pm 1142
​លោក​Duterte​ប្រធានាធិបតីហ្វីលីពីន

​លោក​Duterte ​ដែលទើបឡើងកាន់តំណែង ប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនាឆ្នាំ២០១៦បាន​និយាយថា លោក​មិនមែន​ចាប់ផ្តើម​ប្រយុទ្ធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ទេ ហើយ​ថា ទីក្រុង​ម៉ានីល​អាច​នឹង​បំភ្លេច​កិច្ចព្រមព្រៀង ផ្នែក​វិស័យ​ការពារជាតិ រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​លោក​នៅ​កាន់តំណែង​រយៈពេល​យូរ​”​។

លោក​Duterte និយាយ​បន្ថែម​ថា “​លោក​ប្រឆាំងនឹង​វត្ត​មាន​កងទ័ព​បរទេស នៅក្នុង​ប្រទេស​របស់​គាត់ ហើយ​អាមេរិក​គួរ​បំភ្លេច​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ការពា​រ​ជាតិ​ឲ្យ​ប្រសើរឡើង​(EDCA) ជាមួយ​ប្រទេស​ហ្វីលីពីន​ទៅ ប្រសិនបើ​គាត់​កាន់​តំណែង​ប្រធានាធិបតី​រយៈពេល​យូរ​នោះ​”​។ មុន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន លោក​Duterte​បាន​ថ្លែងថា “​លោក​កំពុង​សំឡឹង​មើល​ពេល​មួយ ដែល​គ្មាន​កងទ័ព​ឬ​យោធា​បរទេស មាន​វត្តមាន​នៅក្នុង​ប្រទេស​របស់លោក ពោល​មានតែ​កងទ័ព​ហ្វីលីពីន​”​។​

ប្រធានាធិបតី​មាត់​ផុយ​រូបនេះ បាន​និយាយ​ដោយ​ពាក្យអសុរោះ​ថា “​អាមេរិក​មិន​គួរ​ចាត់ទុក​ហ្វីលីពីន ដូច​ជា​សត្វ​សុនខ​មួយ​ក្បាល ត្រូវ​គេ​យក​ខ្សែ​មក​ចង​នោះទេ​”​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​Duterte មិន​បញ្ជាក់​លំអិត​អំពី​បញ្ហា​នេះ​ទេ​។​

 

​គួរកត់សំគាល់​ថា នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterte ចង់​បញ្ចប់​ទំនាក់ទំនង​ផ្នែក​វិស័យ​ការពារ​ជាតិ​ជាមួយ​អាមេរិក​។ កាលពី​អំឡុង​ពេល ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន លោក​បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក គឺ​លែង​មាន​ការធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​តទៅទៀត​ហើយ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ការពា​រ​ជាតិ​ឲ្យ​ប្រសើរឡើង​(EDCA) បានរៀបចំឡើង អំឡុងពេលអតីតប្រធានាធិបតី Benigno Aquino III កាន់តំណែង​ហើយ​ត្រូវបា​ន​ចុះ​ហត្ថ​លេខា រវាងអាមេរិកនិងហ្វីលីពីនកាលពីឆ្នាំ២០១៥ ៕

 ពាក្យគន្លឹះ  ហ្វីលីពីន-អាមេរិក

ព័ត៌មានផ្សេងទៀត