វិធី​ការពារ​កុំអោយ​កើតមាន​ជម្ងឺ​ដុះសាច់ច្រមុះ​

25-10-2016 8:56 am 6238

តើ​អ្នក​ឧស្សាហ៍​តឹង​ច្រមុះ ពិបាក​ដកដង្ហើម និង​ពិបាក​និយាយស្តី​ដែរឬទេ​?​សូម​កុំ​បា​រម្ម​ណ៏​ទៀត​អី តោះ​ដោះស្រាយ​ទាំងអស់គ្នា ដើម្បី​កុំអោយ​ជម្ងឺ​កាន់តែ​ធ្ងន់​៖

​ឆ្ពុង​

ចាក់ទឹក​ក្តៅ​ចូល​ក្នុង​ទឹក ​មួយកូន​ឆ្នាំង​តូច​ បន្ទាប់មកឱនក្បាល​ពីលើ​ឆ្នាំង​នោះ ហើយ​យក​ភួយ​គ្រប​ឱ្យ​ជិត​ក្បាល​។ចាប់ផ្តើម​ស្រូបយក​ចំណាយ​ទឹក​ក្តៅ​ ដើម្បី​បំបាត់​រោគសញ្ញា​ ដុះសាច់ច្រមុះ​។​អនុវត្ត​រាល់​ថ្ងៃ​។

​រ​មៀត​

រមៀត​សម្បូរ​ទៅ​ដោយ​ គុណសម្បត្តិ​ប្រឆាំង​រលាក ដូច្នេះហើយ​ទើប​រមៀត ​មាន​អត្ថប្រយោជន៍​បំផុត ​សម្រាប់​ព្យាបាល​រលាក និង​ដុះសាច់ច្រមុះ​។លាយ​ម្សៅ​រមៀត ​មួយ​ស្លាបព្រា​កាហ្វេ​ ជាមួយ​ទឹកដោះក្តៅ​ឧណ្ហៗ ពិសា​ពេលព្រឹក​មុន​ពេលបាយ និង​មុន​ចូល​គេង​ពីរ​ម៉ោង​។

​ទឹកខ្មេះ​ប៉ោម​

លាយ​ទឹកខ្មេះ​ប៉ោ​ម ៣ ស្លាបព្រា​បាយ និង ទឹកឃ្មុំ ៣ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្តៅ​មួយ​កែវ បន្ទាប់​មក​ផឹក​សន្សឹមៗ​។ពិសា​បី​បួន​ដង​ ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ព្យាបាល​ដុះសាច់ច្រមុះ​។

​ខ្ទឹម​បារាំង​

ដូច​ខ្ទឹមស​ដែរ វា​ជួយ​កម្ចាត់​ពពួក​មីក្រុប​ ដែល​បង្ក​ឱ្យ​សាច់​ច្រមុះ​ហើម​ស្ទុល និង​ធ្វើឱ្យ​តឹង​ច្រមុះ​។គួរ​ពិសា​ខ្ទឹមបារាំង​ស្រស់ ​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​៕ដោយ៖ជួប វត្ដី
    

 ពាក្យគន្លឹះ  សុខភាពនិងសម្រស់

ព័ត៌មានផ្សេងទៀត