ផ្ដើម​​ពី​ការ​​ចូល​ចិត្ត​​អាន​​សៀវភៅ​​ធ្វើឱ្យ​​យុវជន​ម្នាក់​​ក្លាយ​ជា​​អ្នកនិពន្ធ​

24-10-2016 11:58 am 3245

លោក ទឹម ចិ​ត្រា ជា​អ្នកនិពន្ធ​វ័យក្មេង​ដែល​បានចាប់ផ្ដើម​ការសរសេ​រ​ជា​លើកដំបូង កាល​រៀន​នៅ​វិទ្យាល័យ​ថ្នាក់​ទី​១១ ។ ស្នាដៃ​ដំបូង​ដែល​លោក​សរសេរ​នៅពេលនោះ មាន​លក្ខណៈ​ជា​រឿង​ខ្លីៗ ហើយ​បន្ទាប់​មកទៀត ស្នាដៃ​ប្រលោមលោក​បែប​យុវវ័យ​មួយ របស់​អ្នកនិពន្ធ​វ័យ​២១​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បោះពុម្ពផ្សាយ​។ សៀវភៅ​នោះ មាន​ចំណងជើង​ថា ហ្គេម​ស្នេហ៍​កុលាប​បេះដូង​។​

ក្រោយៗ​មកទៀត លោក​បាន​ឆ្លងកាត់​ការសរសេរ​ស្នាដៃ​បាន​មួយចំនួន ព្រមទាំង​បន្ថែម​នូវ​ការទទួល​បាន​បទពិសោធ​ន៍ អំពី​ការ​តែង​និពន្ធ​ពី​សំណាក់​អ្នកនិពន្ធ​រៀមច្បង​ជា​បន្តបន្ទាប់ លោក ទឹម ចិ​ត្រា ក៏​សម្រេច​បាន​ស្នាដៃ​សំខាន់ៗ​ជា​ហូរហែ​ដូចជា ការនិពន្ធ​ភាពយន្ត​ខ្នាត​ខ្លី​មួយ ដែល​បាន​ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​នា​ពេលកន្លងមក គឺ​រឿង ផ្ញើ​ស្នេហ៍​នៅ​ចង្កូត​ឡាន​។ ក្រៅពីនេះ ចិ​ត្រា ក៏​បាន​សរសេរ​ស្នាដៃ​ទំនុកច្រៀង​បាន​ជា​ច្រើន​បទ​ផងដែរ​។

ខាងក្រោម​នេះ ជា​កិច្ច​សម្ភាសន៍​រវាង​លោក រី ឧត្តម និង​លោក ទឹម ចិ​ត្រា ជុំវិញ​ការងា​រតែង​និពន្ធ នៅក្នុង​នាទី​សៀវភៅ​១ មួយ​សប្តាហ៍​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត