ស្លាប់​១៣​នាក់​​របួស​ជាង​៣០​នាក់​​ដោយសារ​រថយន្ដ​​បុក​គ្នា​នៅ​អាមេរិក​

24-10-2016 9:07 am 1743
រថយន្ដក្រុង​ដឹកអ្នកដំណើរក្រោយបុករថយន្ដដឹកទំនិញ

​មនុស្ស​១៣​នាក់​ស្លាប់​និង​៣១​នាក់​រងរបួស បន្ទាប់ពី​មាន​ហេតុការណ៍​រថយន្ដ​ដឹក​ភ្ញៀវទេសច​របុក​ជាមួយ​រថយន្ដ​ដឹកទំនិញ​មួយ​គ្រឿង​នៅ​ភាគខាងត្បូង​រដ្ឋ​California​សហរដ្ឋអាមេរិក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣​ខែតុលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ម៉ោង​ក្នុង​តំបន់​។​មេ​ប៉ូលិស​ប្រចាំ​តំបន់​បានបញ្ជាក់​ថា អ្នកធ្វើ​ដំណើរ​កំសាន្ដ​នៅលើ​រថយន្ដ​អាច​ដេកលក់ បន្ទាប់មក​ក៏​ជួប​គ្រោះថ្នាក់​តែម្ដង​។​

​ទាក់ទង​នឹង​មូលហេតុ​ពុំទាន់​ដឹង​ទេ ប៉ុន្ដែ​គេ​គ្រាន់តែ​ដឹង​ថា​រថយន្ដក្រុង​ធ្វើដំណើរ​លឿន​ជាង​រថយន្ដ​ដឹកទំនិញ​។​ការស៊ើបអង្កេត​កំពុង​បន្ដ​ធ្វើ​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​។​អ្នកបើក​រថយន្ដ​ក្រុង​បាន​ស្លាប់ ចំណែក​អ្នកបើករថយន្ដ​ដឹក​ទំនិញ​នៅ​មាន​ជីវិត​។​ជនរងគ្រោះ​ភ្លាមៗ​មិន​ទាន់​ស្គាល់​អត្ដ​សញ្ញាណ​ទេ​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត