លោក​ដូណាល់ ត្រាំ​​បង្ហាញ​ផែនការ​​១០០​ថ្ងៃ​ដំបូង​​សម្រាប់​តំណែង​​ប្រធានាធិបតី​

23-10-2016 1:57 pm 3023
លោកដូណាល់ ត្រាំពេលថ្លែងសុន្ទរកថា

​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​ផែនការ​សម្រាប់​ពេល​១០០​ថ្ងៃ​ដំបូង​នៃ​តំណែង​ប្រធានាធិបតី បើសិន​លោក​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ដោយ​លោក​ប្ដេជ្ញា​ថា​នឹង​បង្កើត​ការងារ​ឲ្យបាន​២៥​លាន​ការងារ ហើយ​នឹង​កាត់​ពន្ធ​ថ្នាក់កណ្ដាល​ចេញ​។​ការលើកឡើង​របស់​លោក​ដូណាល់ ត្រាំ​បែបនេះ​ក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​ក្រុង​Gettysburg​កាលពី​ថ្ងៃ​សៅរ៍​។​

ខណៈ​បានបង្ហាញ​ពី​គោលនយោបាយ​មួយចំនួន​របស់​ខ្លួន លោក​ត្រាំ​ក៏​បាន​វាយប្រហារ​ទៅលើ​អ្នក​រិះគន់​រូបលោក និង​គំរាម​ប្ដឹង​អ្នក​ដែល​លោក​ចាត់​ទុក​ជា​មនុស្ស​កុហក បាន​ចោទប្រកាន់​លោក​ពី​បទ​រំលោភបំពាន​ផ្លូវភេទ និង​និយាយ​ថា​លោក​ស្រីគ្លីន​តុន​គួរតែ​ត្រូវ​បាន​រារាំង​មិន​ឲ្យទទួល​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។​

សូមបញ្ជាក់​ថា បន្ទាប់​ពី​ចូលរួម​វេទិកា​តស៊ូ​មតិ​បី​លើក​មក​នេះ លោក​ដូណាល់ ត្រាំ​បាន​ចាញ់​ប្រៀប​លោក​ស្រីគ្លីន​តុន​ជា​បន្ដបន្ទាប់​។​នេះ​បើ​តាម​ការស្ទង់មតិ​។​មន្ទិលសង្ស័យ​នៅតែមាន​ចំពោះ​បេក្ខភាព​ដែល​អាច​គ្រង​តំណែង​ប្រធានាធិបតី ទោះបី​លោក​ស្រីគ្លីន​តុន​នាំមុខ តែ​មិន​អាច​សន្និដ្ឋាន​ថា​លោកស្រី​ជា​អ្នកឈ្នះ​ទេ​លុះត្រាតែ​លទ្ធផល​បោះឆ្នោត​ចេញ​សិន​។​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​០៨​ខែ​វិច្ឆិកា​ខាង​មុខ​៕

ព័ត៌មានផ្សេងទៀត