បើតាមការស្ទង់មតិរបស់CNNនិងORC ទៅលើអ្នកដែលបានទស្សនាការផ្សាយផ្ទាល់ វេទិកាតស៊ូមតិ(Debate)ជុំចុងក្រោយ របស់បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ បានឈ្នះលោកដូណាល់ ត្រាំបេក្ខជនប្រធានធិបតីតំណាងគណបក្សសាធារណរដ្ឋ ដោយសំឡេង៥២%ទល់នឹង៣៩%។សូមបញ្ជាក់ថា វេទិកាតស៊ូមតិជុំទីបីជាជុំចុងក្រោយ បានប្រារព្ធធ្វើឡើងនាថ្ងៃទី១៩ខែតុលា នៅសាកលវិទ្យាល័យក្នុងទីក្រុងLas Vegas រដ្ឋNevadaសហរដ្ឋអាមេរិក៕