លោក​ស្រីគ្លីន​តុន​ថា​​លោកត្រាំ​​ជា​មនុស្ស​​គ្រោះថ្នាក់​បំផុត​

20-10-2016 10:46 am 1016
លោកស្រី​ហ៊ីលឡារី គ្លីនតុននិងលោកដូណាល់ ត្រាំពេលចូលរួមDebateលើកចុងក្រោយ

​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​បាន​ចោទប្រកាន់​លោក​ដូណាល់ ត្រាំ​ថា ជា​បេក្ខជន​ប្រធានាធិបតី​ដ៏​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​សេត​វិមាន ក្នុង​ប្រវត្ដិសាស្ដ្រ​សម័យ​ទំនើប​នេះ​។​លោក​ស្រី​និយាយថា “​អ្នក​គួរតែ​សួរ​លោក​Bernie Sanders ដែល​បាន​និយាយថា អ្នក​ជា​មនុស្ស​គ្រោះថ្នាក់​បំផុត​សម្រាប់​តំណែង​ប្រធាន​ធិបតី ក្នុង​ប្រវត្ដិសាស្ដ្រ​សម័យ​ទំនើប​របស់​អាមេរិក​។​ខ្ញុំ​គិតថា​គាត់​និយាយ​បែប​នេះ​ត្រឹមត្រូវ​។​”

​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ថ្លែង​បែប​នេះ នៅក្នុង​វេទិកា​តស៊ូ​មតិ​ជុំ​ទី​បី​ជា​ជុំ​ចុងក្រោយ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៩​ខែតុលា នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​Las Vegas រដ្ឋ​Nevada​សហរដ្ឋអាមេរិក​៕

ព័ត៌មានផ្សេងទៀត