ក្នុងវេទិកាជជែកដេញដោលជុំចុងក្រោយរបស់បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ ត្រូវបានអ្នកសម្របសម្រួលសួរសំណួរជាច្រើន មានដូចជាបញ្ហាសេដ្ឋកិច្ច ទាក់ទងក្រុមរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ជាដើម។ប៉ុន្ដែក្នុងនោះក៏មិនភ្លេចទេនូវការលើកកកាយជាថ្មីរឿអាស្រូវរបស់បេក្ខជនប្រធានាធិបតីទាំងពីរ ដោយលោកត្រាំពាក់ព័ន្ធបញ្ហាផ្លូវភេទ និងលោកស្រីគ្លីនតុនរឿងប្រើប្រាស់អ៊ីមែល។
អ្វីដែលសំខាន់មួយទៀត លោកស្រីគ្លីនតុនបានលើកឡើងថាលោកត្រាំជាអាយ៉ងរបស់លោកពូទីនប្រធានាធិបតីរុស្ស៊ី។លោកស្រីគ្លីនតុនព្រមានថាប្រធានាធិបតីរុស្ស៊ីពូទីនគឺជាឫសគល់សម្រាប់លោកត្រាំ ចូលមកប្រកួតប្រជែងតំណែងក្នុងសេតវិមាន ព្រោះគណបក្សសាធារណរដ្ឋអាចជាអាយ៉ងរបស់គាត់។ប៉ុន្ដែឆ្លើយតបនឹងការវាយប្រហាររបស់លោកស្រីគ្លីនតុនបែបនេះ លោកត្រាំថា “ទេខ្ញុំមិនមែនអាយ៉ងទេ អ្នកឯងទើបត្រឹមត្រូវ។”
សូមបញ្ជាក់ថា វេទិកាតស៊ូមតិជុំចុងក្រោយធ្វើឡើងក្នុងសាកលវិទ្យាល័យក្នុងក្រុងLas Vegas រដ្ឋNevadaសហរដ្ឋអាមេរិក ដោយបានចាប់ផ្ដើមកាលពីម៉ោង០៩យប់ថ្ងៃទី១៩ខែតុលា៕