វេទិកា​តស៊ូ​មតិ​បេក្ខជន​​ប្រធានាធិបតី​អាមេរិក​​ឈានដល់​​ជុំ​ចុងក្រោយ​

20-10-2016 8:19 am 1252
រូបភាពកាលពីជជែកដេញដោលលើកទីពីរ

​វេទិកា​តស៊ូ​មតិ​(Debate)​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ឈាន​ដល់​ជុំ​ទី​បី​ហើយ​ដែល​ជា​ជុំ​ចុងក្រោយ បន្ទាប់ពី​បាន​ធ្វើ​ពីរ​លើក​កន្លងមក​។​នៅ​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៩​ខែតុលា វេទិកា​នេះ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្ដ​មាន​តួអង្គ​សំខាន់​គឺ​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ទាំងពីរ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និង​លោក​ដូណាល់ ត្រាំ​។​វេទិកា​ប្រារព្ធ​ធ្វើ​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុង​Las Vegas រដ្ឋ​Nevada​សហរដ្ឋអាមេរិក​។​សូមបញ្ជាក់​ថា នេះ​ជា​កិច្ចពិភាក្សា​ជជែក​ដេញ​ដោយ​ធ្វើឡើង​មុន​ការបោះឆ្នោត​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ​។​ការបោះ​ឆ្នោត​គឺ​នៅ​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត