លោក​ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​​សភា​ចូលរួម​​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះមហាក្សត្រ​ថៃ​​

19-10-2016 3:10 pm 546

លោក​ហេង សំរិន ប្រធានរដ្ឋសភា​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ចូលរួម​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​សោយ​ទិវង្គត កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ កន្លងមកនេះ​។ ពិធី​គោរព​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ស្ថានទូត​ថៃ ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា​។

នៅ​ក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​រដ្ឋសភា បាន​លើកឡើង​ថា តាង​នាម​ឲ្យ​រដ្ឋសភា និង​ប្រជាជន​កម្ពុជា លោក​សូម​សម្ដែង​នូវ​សមានចិត្ត​យ៉ាង​ក្រៀមក្រំ​បំផុត ថ្វាយ​ព្រះ​មហាក្ស ត្រី​យានី និង​ជាមួយ​ព្រះរាជវង្សានុវង្ស ក៏​ដូចជា​រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃ ចំពោះ​ការ​សោយ​ទិវង្គត​របស់ ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត​។ សារលិខិត​បន្ថែមថា ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ គឺជា​ការបាត់បង់ ដ៏​ធំធេង​របស់​ប្រទេស​ថៃ និង ប្រជាជន​ថៃ ក៏ដូចជា​សម្រាប់​ពិភពលោក ផងដែរ​។​

​នៅ​ចុងបញ្ចប់​នៃ​សារលិខិត ក៏​បាន​បួងសួង​សូម​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះមហាក្សត្រ​ថៃ​បាន​យាង​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជា​និរន្ត​តរៀង​ទៅ​៕

(ដោយ៖ ចេន សុជាតា)

ព័ត៌មានផ្សេងទៀត