បេក្ខជនប្រធានាធិបតីអាមេរិកតំណាងបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បច្ចុប្បន្នទទូលបាន១២ពិន្ទុ នាំមុខលោកដូណាល់ ត្រាំបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ។នេះបើតាមការស្ទង់មតិថ្មីបង្ហាញកាលពីថ្ងៃចន្ទ។ការស្ទង់មតិបង្ហាញពីរថ្ងៃមុនពេលធ្វើវេទិកាតស៊ូមតិ(Debate)ជុំទីបីរបស់បេក្ខជនប្រធានាធិបតីតំណាងបក្សទាំងពីរ។
លោកស្រីគ្លីនតុនទទួលបានការគាំទ្រ៥០ភាគរយ ខណៈលោកត្រាំទទួលបាន៣៨ភាគរយ។នេះជាការស្ទង់មតិបង្ហាញដោយសាកលវិទ្យាល័យMonmouth។លោកស្រីគ្លីនតុននាំមុខត្រឹម០៤ពិន្ទុប៉ុណ្ណោះក្នុងការស្ទង់មតិដូចគ្នាកាលពីខែមុន ដោយនាំមុខលោកត្រាំ៤៦ទល់នឹង៤២ភាគរយ។យ៉ាងណាក៏ដោយបេក្ខភាពទាំងពីរលោកស្រីគ្លីនតុននិងលោកដូណាល់ ត្រាំ កំពុងស្ថិតក្នុងការសម្រេចចិត្ដគាំទ្រពីប្រជាជនអាមេរិក។
សូមបញ្ជាក់ថា បេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូប បានចូលរួមវេទិកាតស៊ូមតិពីរលើកមកហើយ កាលពីថ្ងៃទី២៦កញ្ញា និងកាលពីថ្ងៃទី០៩តុលាឆ្នាំ២០១៦។ដោយឡែកវេទិកាតស៊ូមតិលើកទីបីនឹងធ្វើឡើងនៅថ្ងៃទី១៩តុលានេះ។រីឯការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងប្រារព្ធឡើងនៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៦៕