១០០​ថ្ងៃ​​កន្លង​ផុត​!​ យុត្តិធម៌​​សម្រាប់​​លោក​​កែម ឡី​​នៅតែ​ងងឹត​​

16-10-2016 3:34 pm 4005

 

​គិត​មកដល់​ថ្ងៃ​ទី​១៦ តុលា​នេះ រយៈពេល​១០០​ថ្ងៃ​នៃ​ឃាតកម្ម​លើ​លោក​កែម ឡី​បាន​កន្លងផុត​ហើយ ប៉ុន្តែ ពន្លឺយុត្តិធម៌​សម្រាប់​លោក និង​ក្រុមគ្រួសារ នៅ​មិនទាន់​មើល​ឃើញ​នៅឡើយ​ទេ​។ ស្រប​ពេល​ប្រជា​ពល រដ្ឋ​ហាក់​គ្មាន​ជំនឿ លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទេ​។​

​លោក​កែម ឡី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ស្តារ​ម៉ា​ត (Star Mart) ស្ថា នី យ​ប្រេងឥន្ធនៈ​កាល់​តិច ជិតស្តុប​បូកគោ រាជធានី​ភ្នំពេញ គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល ១០០​ថ្ងៃ ហើយ ប៉ុន្តែ​យុត្តិធម៌​សម្រាប់​លោក និង​ក្រុមគ្រួសារ នៅ​មិនទាន់​ឃើញ​ពន្លឺ​អ្វី​នៅ​ឡើយ​ទេ​។  នៅក្រោយ ឃាតកម្ម​ប៉ុន្មាន​នាទី ជន​ម្នាក់​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​ចាប់ខ្លួន ហើយ​រហូត មក ដល់​ថ្ងៃនេះ ចម្លើយសារភាព​របស់​អឿ​ត អាង បញ្ជាក់​ត្រឹម តែ​រឿង​ជំពាក់​លុយ​៣០០០​ដុល្លារ ដែល ជា​ចម្លើយ​មិន​សម​ទំនង​។​

​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្វែងរក​យុត្តិធម៌​ឲ្យ លោក កែម ឡី នោះទេ ព្រោះ​ក្រោយពី​ការបាញ់​សម្លាប់​ជាង​៣​ខែ​មក​ហើយ ពន្លឺយុត្តិធម៌​នៅតែ​មិនទាន់ ផ្តល់​ឲ្យ​ក្រុម គ្រួសារ​លោក​នៅ​ឡើយ​។​

​លោក កែម ឡី អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ត្រូវ បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា​កន្លងមក ក្នុង​ម៉ា​ត​មួយកន្លែង នៅ​ម្ដុំ​ស្តុប បូក គោ ក្នុង​រាជធានី​ភ្នំពេញ​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៥ តុលា​អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ ទទួល បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ទៅ​ចូលរួម​បុណ្យ គម្រប់​១០០​ថ្ងៃ របស់ លោក​កែម ឡី ដែល​រៀបចំ​ធ្វើឡើង​នៅ​វត្ត​ចាស់ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ដំណើរ​ចូលរួម ពី​សំណាក់ អ្នករាយការណ៍​សិទ្ធិមនុស្ស​រូបនេះ ក្រុម​ប្រជាពលរដ្ឋ ដែល​ឈរ​ជា​ជួរ​អម​សាង​ខាង ក្នុង​រោងបុណ្យ បាន ស្រែក​ទាមទារ ឲ្យ​លោកស្រី​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ក្រុមគ្រួសារ​របស់​លោក​កែម ឡី​។ បើ​តាម​លោក សៅ កុសល តំណាង​គណៈកម្មការ​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ សព​លោក​បណ្ឌិត កែម ឡី​បញ្ជាក់ថា លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​លើកយក​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ទៅ​ពិចារណា ក្នុងនាម អ្នកស្រី​ជា​ប្រេសិត​ពិសេស​របស់​អង្គការ​ប្រជាជាតិ ។​

​ភរិយា​លោក​កែម ឡី គឺ​អ្នកស្រី​ប៊ូ រចនា​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​តាំង ពី​មុន​បុណ្យ គម្រប់​១០០ ថ្ងៃ របស់​ស្វាមី និង​បាន​ប្រសូត្រ​បុត្រា​ទី​៥​នៅ​ទីនោះ​ផងដែរ​។ បើទោះបីជា​សមត្ថកិច្ច បាន​ចាប់ខ្លួន​ឃាតក ឈ្មោះ ជួប សម្លាប់ ដែល​មហាជន​ទូទៅ​សន្និដ្ឋានថា​ជា​ឃាតក​ក្លែងក្លាយ​ក្ដី ប៉ុន្តែ​ចម្លើយ​សារភាព នៅតែ ទើ​ត្រឹម​រឿង​ជំពាក់​លុយ​៣០០០​ដុល្លារ ដដែល​។​

​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ តំណាង​គណៈកម្មការ​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​លោក កែម ឡី បាន លើកឡើងថា នឹង​មាន​បុណ្យ​រំលឹក​ពី​ការស្លាប់​លោក​កែម ឡី នៅ​រៀងរាល់ ១០០​ថ្ងៃ រៀងរាល់​២០០​ថ្ងៃ និង​រៀងរាល់ឆ្នាំ រហូត​ទាល់តែ​មាន​យុត្តិធម៌​ដល់​លោក​កែម ឡី​។​

​នៅ​ថ្ងៃ​ទី​១៦ តុលា​នេះ រូបសំណាក​លោក បណ្ឌិត កែម ឡី ត្រូវបាន​ហែ​ចេញពី​វត្ត​ចាស់ ខណ្ឌ​ជ្រោយ ចង្វា​រ រាជធានី​ភ្នំពេញ​យក​ទៅ​តម្កល់​នៅ​ស្រុកកំណើត លោក​នៅ​ខេត្ត​តាកែវ ដែល​មាន​ប្រជាពលរដ្ឋ ជា​ច្រើន​ពាន់​នាក់​ចូលរួម​៕
​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  លោកកែម ឡី

ព័ត៌មានផ្សេងទៀត