ក្រោយ​បាត់បង់​​ព្រះបាទ​ភូមិបុល​​តើ​ខ្សែ​រាជវង្ស​ថៃ​​​អាច​បាត់បង់​​ប្រជាប្រិយភាព​ឬ​ទេ​?

14-10-2016 2:35 pm 5400
រូបភាព​ព្រះបាទ​​ភូមិបុល អាឌុលយ៉ាដេតកាលព្រះជន្មនៅក្មេង

ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត ជា​មហាក្សត្រ​ដ៏​មាន​ឥទ្ធិពល​និង​មាន​ប្រជាប្រិយភាព​ក្នុងប្រទេស​ថៃ​។​ការយាង​ចូល​ទិវង្គត​របស់​ព្រះអង្គ ដូចជា​ការបាត់បង់​នូវ​វុត្ថុ​ដ៏​ស័ក្ដសិទ្ធិ​សម្រាប់​ប្រជាជន​ថៃ​។​ប្រជាជន​នាំគ្នា​ស្រែក​ទ្រហោយំ​សោកសង្រេង ចំពោះ​ការយាង​ចាកចេញ​គ្មាន​ថ្ងៃ​ត្រឡប់​របស់​ព្រះអង្គ​។​នេះ​ជា​ការបញ្ជាក់​ឲ្យឃើញថា ទឹក​ចិត្ដគោរព​ស្រឡាញ់​របស់​ប្រជាជន​ថៃ​លើ​ព្រះបាទ​ភូមិបុល​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​។​​

​ចំពោះ​បុត្រា​ដែល​ត្រូវ​ស្នងរាជ្យ​បន្ដ គឺ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ប្រជាជន​ថៃ​ហាក់​មិន​សូវគោរព​ស្រឡាញ់​ដូច​ព្រះបិតា​ទ្រង់​ព្រះបាទ​ភូមិបុល​ទេ​។​ព្រះអង្គម្ចាស់​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ពុំ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើយ​ក្នុង​ប្រទេស​ថៃ​។​ហេតុនេះ​មាន​ការបារម្ភ​ថា បើសិន​ទ្រង់​ឡើង​គ្រងរាជ្យ​បន្ដ ខ្សែ​រាជវង្ស​ក៏​ដូចជា​របប​រាជានិយម​អាច​ត្រូវ​ថមថយ​ការគោរព​ស្រឡាញ់ និង​ប្រជាប្រិយភាព​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​សុខ ទូច​ជា​អ្នកវិភាគ​មួយ​រូប​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើង​ថា យ៉ាងណាមិញ​ផ្នត់គំនិត​ប្រជាជន​ថៃ​នៅតែ​គោរព​ស្រឡាញ់​ខ្សែ​រាជ្យ​វង្ស​មិន​ងាយ​នឹង​ផ្លាស់ប្ដូរ​ទេ គ្រាន់តែ​ថា​អ្នកជំនាន់ក្រោយ អាច​គិត​ខុស​ពី​មនុស្ស​ចាស់​និង​មនុស្ស​វ័យ​កណ្ដាល​បន្ដិច​លើ​រាជទាយាទ​ត្រូវ​គ្រងរាជ្យ​បន្ដ​។​លោក​សុខ ទូច​និយាយថា​...

សំឡេង​លោក​សុខ ទូច​៖


ព័ត៌មានផ្សេងទៀត