មួយ​ម៉ឺន​អាល័យ​​ជា​សៀវភៅ​​ដ៏​ល្អ​​ដែល​យុវជន​ខ្មែរ​​មិន​គួរ​​មើលរំលង

14-10-2016 11:35 am 1615

​ដោយសារ​​ទឹកចិត្ត​​ស្រលាញ់​​សិល្បៈ​ភាពយន្ត​ខ្មែរ បាន​ជំរុញ​​អោយ​​យុវជន​​មួយក្រុម​សហការ​គ្នា​​ បង្កើត​​ជា​​ក្រុម​​មួយ​​ឡើង ក្រុម​មួយ​នោះ​​មានឈ្មោះ​ថា "​​ក្រុមព្រះ​សុរិយា​"។ រយៈពេល​ប្រមាណ​ជា​​៥​ឆ្នាំ​មកហើយ ​ក្រុមព្រះ​សុរិយា​​បាន​ស្រាវជ្រាវ ​​អំពី​ភាពយន្ត​ខ្មែរ បទ​ចម្រៀង​​នា​ទស្សវត្ស​ន៍​ទី​៦០ និង​៧០ ព្រមទាំង​ប្រវត្តិ​តារា​ភាពយន្ត​ខ្មែរ​ល្បីៗ​​នា​សម័យ​នោះ​​ផង​ដែរ​។​

កាលពី​ខែ​សីហា​​ឆ្នាំ​២០១៦​កន្លងទៅនេះ ក្រុម​យុវជន​​ដែល​មាន​ទឹកចិត្ត​​ស្រលាញ់​​ការស្រាវជ្រាវ ទៅលើ​ភាពយន្ត​ខ្មែរ​មួយ​នេះ បាន​ប្រមូល​​និង​ចងក្រង​នូវ​អ្វី​ដែល​ខ្លួន​​បាន​ស្រាវជ្រាវ បោះពុម្ព​ជា​សៀវភៅ​មួយ ដោយ​ដាក់​ឈ្មោះ​​ថា “​មួយ​ម៉ឺន​អាល័យ​”​។​

តើ​សៀវភៅ​មួយ​ម៉ឺន​អាល័យ​​មាន​ខ្លឹមសារ​យ៉ាង​ណា និង​រៀបរាប់​អំពី​អ្វីខ្លះ​ជុំវិញ​សិល្បៈ​ភាពយន្ត​ខ្មែរ​? តើ​ប្រវត្តិ​​តារាភាពយន្ត​ខ្មែរ​ល្បីៗ​ណាខ្លះ ដែល​ត្រូវបាន​ចងក្រង​​នៅក្នុង​សៀវភៅ​នេះ​?

ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​លំអិត សូម​ស្តាប់​កិច្ចសំភាសន៍​រវាង រី ឧត្តម និង​លោក រិន ឆោម​វីរៈ ជា​យុវជន​តំណាង​ក្រុមព្រះ​សុរិយា ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត